ហ្គោលវែល​ចូលរួម​ពិព័រណ៍​អន្តរជាតិ IFX ឆ្នាំ ២០១៨ នៅ Cyprus

ក្រៅពីការពង្រឹង​វត្តមាន​ក្នុងទីផ្សារក្នុង​ស្រុកហើយ ក្រុមហ៊ុនហ្គោលវែល​តែងចូលរួមយ៉ាង​សកម្មក្នុងការ​អភិវឌ្ឍអាជីវកម្ម​របស់ខ្លួន​ទៅ​ក្រៅប្រទេស។ ចាប់ពី​ថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៨ គណៈគ្រប់គ្រង​របស់ក្រុមហ៊ុន​ហ្គោលវែល​បានធ្វើដំណើរ​ទៅកាន់ប្រទេស Cyprus ដើម្បី​ចូលរួមពិព័រណ៍​អន្ដរជាតិ IFX ឆ្នាំ២០១៨ ។ ការតាំងពិព័រណ៍​អន្ដរជាតិ IFX នេះ បានទាក់ទាញ​ក្រុមហ៊ុនឆ្នើមៗជាង ២០០ ស្ថាប័ន និង​អ្នកជំនាញក្នុង​វិស័យរាប់ពាន់នាក់​មកពីទូទាំង​ពិភពលោក​ឲ្យ​មក​ចូលរួម។

 

 

ប្រឈម​នឹងការអភិវឌ្ឍនា​ពេលអនាគត ក្រុមហ៊ុនហ្គោលវែល​នឹងបន្តផ្តល់​ជូនវិនិយោគិន​ក្នុងស្រុក​និងអន្តរជាតិ​នូវ​បទពិសោធន៍​ពាណិជ្ជកម្ម​ដែលមាន​លក្ខណៈស្តង់ដារ ត្រឹមត្រូវ និងមាន​តម្លាភាព ជាមួយនឹង​សេវាកម្មប្រកប​ដោយវិជ្ជាជីវៈ និងគុណភាពខ្ពស់ ដើម្បីឆ្លើយតប​ទៅនឹងតម្រូវការ​របស់អតិថិជន​នៅជុំវិញ​ពិភពលោក។ ក្រុមហ៊ុន​ហ្គោលវែល​ប្តេជ្ញា​ប្រែក្លាយ​ខ្លួន​ជា​ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍​និស្សន្ទ​ឈានមុខគេ​នៅក្នុង​ប្រទេស​កម្ពុជា និង​ទូទាំងពិភពលោក។

សូម​ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំតាមរយៈ​ការិយាល័យ​ក្រុមហ៊ុន​ហ្គោលវែល​ផ្ទាល់​ឬ​តាមរយៈ​អនឡាញ​ដើម្បីពិគ្រោះ​យោបល់​ជាមួយ​យើង​ខ្ញុំ។

Scroll Up