កិច្ចសន្យាលើគម្លាតថ្លៃសន្ទស្សន៍ភាគហ៊ុន
លក្ខណៈលម្អិតនៃកិច្ចសន្យាលើគម្លាតថ្លៃសន្ទស្សន៍ | |||||
ផលិតផល | កូដ | ឯកតាកិច្ចសន្យាក្នុងមួយឡូតិ៍ | ម៉ាជីនស្តង់ដារ | គម្លាតតូចបំផុត | តម្លៃកិច្ចសន្យា |
German DAX 100 Index | GER30u | 20 | 1% | 0.1 | 2.0 អ៊ឺរ៉ូ |
Hang Seng Index | HK50u | 50 | 1% | 0.1 | 5.0 ដុល្លារហុងកុង |
Nikkei 225 | JPN225u | 500 | 1% | 0.1 | 50.0 យេនជប៉ុន |
NASDAQ-100 | NAS100u | 50 | 1% | 0.01 | 0.5 ដុល្លារអាមេរិក |
S&P 500 Index | SPX500u | 100 | 1% | 0.01 | 1.0 ដុល្លារអាមេរិក |
FTSE 100 Index | UK100u | 50 | 1% | 0.01 | 0.5 ផោនអង់គ្លេស |
Dow Jones Industrial Average | US30u | 20 | 1% | 0.1 | 2.0 ដុល្លារអាមេរិក |
U.S. Dollar Index | USDXu | 1,000 | 1% | 0.001 | 1.0 ដុល្លារអាមេរិក |
Brent Crude Index | UKOILu | 1,000 | 4% | 0.001 | 1.0 ដុល្លារអាមេរិក |
WTI Crude Index | USOILu | 1,000 | 4% | 0.001 | 1.0 ដុល្លារអាមេរិក |
FTSE China A50 Index | XINA50u | 20 | 1% | 0.1 | 2.0 ដុល្លារអាមេរិក |
ឡេវើរ៉េច | |||||
ឡេវើរ៉េចសម្រាប់ផលិតផលកិច្ចសន្យាលើគម្លាតថ្លៃសន្ទស្សន៍មានម៉ាជីនស្តង់ដារដូចចែងក្នុងតារាងខាងលើ ឡេវើរ៉េចសម្រាប់គណនីជួញដូរមិនសមស្របក្នុងការអនុវត្តជាមួយផលិតផលកិច្ចសន្យាលើគម្លាតថ្លៃសន្ទស្សន៍ទេ |
|||||
ម៉ាជីនប្រតិបត្តិការជួញដូរ Lock Position ស្មើនឹង ១០% នៃប្រតិបត្តិការជួញដូរថ្មី។ ដូចនេះម៉ាជីនសរុបនៃ Lock Position (ទិញ១ លក់១) គឺស្មើនឹង ២០% នៃម៉ាជីនសម្រាប់ប្រតិបត្តិការជួញដូរថ្មី១ឡូតិ៍ | |||||
ល្វែងម៉ោង និងម៉ោងជួញដូរ | |||||
ល្វែងម៉ោង៖ ល្វែងម៉ោងនៃប្រព័ន្ធជួញដូរ GMT + 0 / ល្វែងម៉ោងកម្ពុជា GMT + 7 / ល្វែងម៉ោងទីក្រុងប៉េកាំង GMT + 8 | |||||
GER30u | ម៉ោងជួញដូរ៖ ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ GMT ម៉ោង ០៦:០០ ដល់ ១៩:៥៩ ម៉ោងផ្អាកដំណើរការជួញដូរក្នុងសប្តាហ៍៖ ២០:០០ ដល់ ០៦:០០ |
||||
HK50u | ម៉ោងជួញដូរ៖ ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ GMT ម៉ោង ០១:១៥ ដល់ ០៣:៥៩ / ០៥:០០ ដល់ ០៨:២៩ / ០៩:១៥ ដល់ ១៥:៤៥ | ||||
JPN225u | ម៉ោងជួញដូរ៖ ថ្ងៃអាទិត្យ ដល់ថ្ងៃសុក្រ GMT ម៉ោង ២២:០១ ដល់ ២០:៤០ ម៉ោងផ្អាកដំណើរការជួញដូរក្នុងសប្តាហ៍៖ ២១:០០ ដល់ ២២:០០ |
||||
NAS100u | ម៉ោងជួញដូរ៖ ថ្ងៃអាទិត្យ ដល់ថ្ងៃសុក្រ GMT ម៉ោង ២២:០១ ដល់ ២០:៤០ ម៉ោងផ្អាកដំណើរការជួញដូរក្នុងសប្តាហ៍៖ ២១:០០ ដល់ ២២:០០ | ||||
SPX500u | ម៉ោងជួញដូរ៖ ថ្ងៃអាទិត្យ ដល់ថ្ងៃសុក្រ GMT ម៉ោង ២២:០១ ដល់ ២០:៤០ ម៉ោងផ្អាកដំណើរការជួញដូរក្នុងសប្តាហ៍៖ ២១:០០ ដល់ ២២:០០ |
||||
UK100u | ម៉ោងជួញដូរ៖ ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ GMT ម៉ោង ០៦:០០ ដល់ ១៩:៥៩ ម៉ោងផ្អាកដំណើរការជួញដូរក្នុងសប្តាហ៍៖ ២០:០០ ដល់ ០៦:០០ |
||||
US30u | ម៉ោងជួញដូរ៖ ថ្ងៃអាទិត្យ ដល់ថ្ងៃសុក្រ GMT ម៉ោង ២២:០១ ដល់ ២០:៤០ ម៉ោងផ្អាកដំណើរការជួញដូរក្នុងសប្តាហ៍៖ ២១:០០ ដល់ ២២:០០ |
||||
USDXu | ម៉ោងជួញដូរ៖ ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ GMT ម៉ោង ០០:០១ ដល់ ២០:៤០ ម៉ោងផ្អាកដំណើរការជួញដូរក្នុងសប្តាហ៍៖ ២១:០០ ដល់ ២៤:០០ |
||||
UKOILu | ម៉ោងជួញដូរ៖ ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ GMT ម៉ោង ០០:០១ ដល់ ២០:៤០ ម៉ោងផ្អាកដំណើរការជួញដូរក្នុងសប្តាហ៍៖ ២១:០០ ដល់ ២៤:០០ |
||||
USOILu | ម៉ោងជួញដូរ៖ ថ្ងៃអាទិត្យ ដល់ថ្ងៃសុក្រ GMT ម៉ោង ២២:០១ ដល់ ២០:៤០ ម៉ោងផ្អាកដំណើរការជួញដូរក្នុងសប្តាហ៍៖ ២១:០០ ដល់ ២២:០០ |
||||
XINA50u | ម៉ោងជួញដូរ៖ ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ GMT ម៉ោង ០១:០០ ដល់ ០៨:២៩ / ០៩:០០ ដល់ ២០:៤០ | ||||
ម៉ោងជួញដូរខាងលើគឺស្ថិតនៅក្នុងប្រព័ន្ធពេលវេលារដូវក្តៅ ហើយប្រព័ន្ធពេលវេលារដូវរងានឹងត្រូវពន្យារពេល ១ ម៉ោងបន្ថែម (លើកលែង HK50u និង XINA50) | |||||
ការគណនាចំណេញខាតនៃប្រតិបត្តិការជួញដូរ | |||||
ចំណេញខាតនៃប្រតិបត្តិការជួញដូរ=(ថ្លៃលក់-ថ្លៃទិញ) * ឯកតាកិច្ចសន្យា * ឯកតាជួញដូរ(ឡូតិ៍) | |||||
* រូបិយប័ណ្ណនៃការគណនាប្រាក់ចំណេញខាតខាងលើ គឺជារូបិយប័ណ្ណផ្ទាល់នៃតម្លៃកិច្ចសន្យា។ ឧ. UK100 នោះរូបិយប័ណ្ណនៃប្រាក់ចំណេញគឺផោនអង់គ្លេស។ |
|||||
ឧ. អតិថិជនទិញ UK100u ចំនួន ២ ឡូតិ៍ ក្នុងតម្លៃ ៥៩១០,៦០ ហើយលក់ចេញវិញក្នុងតម្លៃ ៥៩២៥,៣០ | |||||
(៥៩២៥,៣០ – ៥៩១០,៦០) * ៥០ * ២ឡូតិ៍ = ១៤៧០ ផោនអង់គ្លេស | |||||
ការគណនាការប្រាក់ឆ្លងយប់ | |||||
ការគណនាការប្រាក់ឆ្លងយប់និងពេលវេលារក្សាទុក៖ GMT ២១:០០ (ម៉ោងរដូវរងា GMT ម៉ោង ២២:០០) ការប្រាក់ត្រូវបានគណនាចំនួន ៣ ថ្ងៃ សម្រាប់រៀងរាល់ថ្ងៃសុក្រ។ | |||||
ចំនួនការប្រាក់ក្នុងមួយថ្ងៃជួញដូរ = ឯកតាជួញដូរ(ឡូតិ៍) * ការប្រាក់ឆ្លងយប់នៃការទិញ/លក់ * តម្លៃកិច្ចសន្យា | |||||
ឧ. អតិថិជនទិញ UK100u ចំនួន ២ ឡូតិ៍ ហើយលក់ចេញវិញនៅមួយថ្ងៃបន្ទាប់ ការប្រាក់ឆ្លងយប់នៃការទិញស្មើនឹង -២២ | |||||
២*២២*០,៥ផោន = -២២ផោន | |||||
ភាគលាភ និងកត្តាជះឥទ្ធិពលដល់ការគណនាតម្លៃភាគហ៊ុនផ្សេងទៀត | |||||
ដោយសារតែការពិត លោកអ្នកមិនបានកាន់កាប់ភាគហ៊ុនពិតប្រាកដទេសម្រាប់ការជួញដូរកិច្ចសន្យាលើគម្លាតថ្លៃភាគហ៊ុនឬសន្ទស្សន៍ឡើយ ដូចនេះលោកអ្នកមិនមានសិទ្ធិក្នុងការទទួលបានភាគលាភពិតប្រាកដ ឬសិទ្ធិបរិវិសកម្មណាមួយ ឬ/និងការបែងចែកភាគហ៊ុន និងសិទ្ធិស្រដៀងគ្នាផ្សេងទៀតឡើយ។ ទោះយ៉ាងណាក៏ដោយ ដើម្បីធានាថាការកើនឡើង/ធ្លាក់ចុះនៃថ្លៃភាគហ៊ុនមិនមានផលប៉ះពាល់ខ្លាំងលើប្រតិបត្តិការជួញដូររបស់លោកអ្នកនោះ ប្រាក់ខាត/ចំណេញបន្ថែមទាំងនេះ (អាស្រ័យលើទិសដៅជួញដូររបស់អតិថិជន) នឹងត្រូវបានដាក់បញ្ចូល ឬដកដោយស្វ័យប្រវត្តិពីសមតុល្យគណនីរបស់លោកអ្នក។ ការកែតម្រូវផ្សេងៗពាក់ព័ន្ធនឹងគណនីជួញដូរនឹងត្រូវបានដាក់បញ្ចូល ឬដកបន្ទាប់ពីទីផ្សារបិទនៅថ្ងៃជួញដូរមុនកាលបរិច្ឆេទនៃការគណនាផលប៉ះពាល់ទាំងឡាយណាដែលជះឥទ្ធិពលដល់តម្លៃភាគហ៊ុន។ ឧ. កាលបរិច្ឆេទកំណត់បញ្ជីឈ្មោះម្ចាស់ភាគហ៊ុនដែលត្រូវទទួលបានភាគលាភ គឺនៅថ្ងៃទី ២០ ខែមីនា។ អតិថិជនដែលបន្តកាន់កាប់កិច្ចសន្យាលើគម្លាតថ្លៃសន្ទស្សន៍ភាគហ៊ុន នៅថ្ងៃទី ១៩ នោះត្រូវបានដាក់បញ្ចូលក្នុងបញ្ជីឈ្មោះដែលត្រូវធ្វើការកែតម្រូវសមតុល្យពាក់ព័ន្ធនឹងផលប៉ះពាល់ទាំងឡាយណាដែលជះឥទ្ធិពលដល់តម្លៃភាគហ៊ុន ហើយកត្តាពាក់ព័ន្ធផ្សេងទៀតអាចចូលមើលក្នុងគេហទំព័ររបស់ផ្សារហ៊ុនបាន។ |
|||||
លក្ខណៈលម្អិតនៃការដាក់បញ្ជាមានកំណត់ | |||||
សុពលភាពនៃការដាក់បញ្ជាមានកំណត់៖ | |||||
១. ការដាក់បញ្ជាមានកំណត់លើទីតាំងបញ្ឈប់ប្រាក់ចំណេញ និងបញ្ឈប់ការខាត មានសុពលភាពរហូត ឬត្រូវបានលុបចោលតាមពេលវេលាដែលកំណត់ដោយអតិថិជន | |||||
២. ការដាក់បញ្ជាមានកំណត់សម្រាប់ប្រតិបត្តិការជួញដូរថ្មីមានសុពលភាពរហូតដល់ពេលទីផ្សារបិទ ថ្ងៃសុក្រក្នុងសប្តាហ៍នោះ ឬត្រូវបានលុបចោលតាមពេលវេលាដែលកំណត់ដោយអតិថិជន (អនុវត្តតាមពេលវេលាណាមួយដែលខ្លីជាង) | |||||
គម្លាតថ្លៃនៃការដាក់បញ្ជាមានកំណត់ និងតម្លៃទីផ្សារក្រោមលក្ខខណ្ឌទីផ្សារធម្មតា៖ ១០០ ចុច | |||||
* ក្នុងករណីថ្លៃក្នុងទីផ្សារមានការប្រែប្រួលខ្លាំង (ឡើង ឬចុះខ្លាំង) នោះប្រព័ន្ធជួញដូរនឹងបញ្ចប់ប្រតិបត្តិការដោយស្វ័យប្រវត្តិ | |||||
គម្លាតថ្លៃជួញដូរ និងលក្ខណៈលម្អិតនៃការអនុវត្ត | |||||
គោលការណ៍ផ្គូរផ្គង (រួមបញ្ចូលទាំងការដាក់បញ្ជាមានកំណត់) ៖ ផ្គូរផ្គងតាមតម្លៃទីផ្សារ | |||||
គម្លាតថ្លៃ៖ គម្លាតថ្លៃផ្លាស់ប្តូរតាមទីផ្សារ | |||||
ដែនកំណត់សម្រាប់ប្រតិបត្តិការជួញដូរក្នុងទិសដៅតែមួយ និងដែនកំណត់ទឹកប្រាក់សម្រាប់មួយប្រតិបត្តិការជួញដូរ | |||||
ដែនកំណត់សម្រាប់អតិថិជនម្នាក់ៗ (រាប់បញ្ចូលទាំងគ្រប់គណនីបន្ថែមរបស់អតិថិជន) ស្មើនឹង ២០ ឡូតិ៍ | |||||
ឯកតាជួញដូរក្នុងមួយប្រតិបត្តិការស្មើនឹង ០,១ ដល់ ១០ ឡូតិ៍ ដោយមួយលើកៗកើនឡើង ០,០១ ឡូតិ៍ |