ការបង្វិលប្រាក់

ក្រុមហ៊ុនហ្គោលវែលអាចបង្វិលសងប្រាក់ទៅអតិថិជនវិញក្នុងករណីពិសេសណាមួយ។ ក្នុងករណីនេះ ទឹកប្រាក់លោកអ្នកនឹងត្រូវបានផ្ទេរចូលទៅក្នុងគណនីធនាគារដែលត្រូវបានប្រើសម្រាប់ការដាក់ប្រាក់ ហើយអតិថិជនមានសិទ្ធិបិទគណនីរបស់ខ្លួន ល្គិកណាក្រុមហ៊ុនយល់ព្រម។ ក្រុមហ៊ុននឹងយល់ព្រមចំពោះការបិទគណនី ប្រសិនបើ៖

១- គ្មានប្រតិបត្តិការណាមួយមានប្រសិទ្ធភាព។

២- គ្មានការស៊ើបអង្កេតលើល័ក្ខខ័ណ្ឌដែលកំពុងដំណើរការ។ ប្រសិនបើគណនីលោកអ្នកបានទូទាត់សេវានានារួចរាល់ហើយ នោះក្រុមហ៊ុននឹងបិទគណនីតាមការតម្រូវរបស់អតិថិជន។
ការស្នើសុំបង្វិលប្រាក់អាចត្រូវបានអនុវត្តនៅពេលដែលគណនីត្រូវបានដាក់ប្រាក់រួចរាល់ហើយ ប៉ុន្តែមិនទាន់មានប្រតិបត្តិការបញ្ជាទិញនោះទេ។ ក្នុងករណីនេះ ការបង្វិលប្រាក់វិញនឹងត្រូវអនុវត្តដូចគ្នានឹងរបៀបដើមនៃការដាក់ប្រាក់ដែរ។ ចំនួនទឹកប្រាក់បង្វិលសងអតិបរិមា គឺជាចំនួនទឹកប្រាក់សរុបនៃសំណើបង្វិលប្រាក់វិញ ដក ថ្លៃសេវានានាដែលត្រូវបានគិតដោយក្រុមហ៊ុនឈ្មួញជើងសា លើកលែងតែមានការកំណត់ផ្សេងទៀត។
សំណើបង្វិលប្រាក់វិញ ត្រូវការរយៈពេលពី ៥ ទៅ ១០ ថ្ងៃនៃថ្ងៃធ្វើការ ដើម្បីដំណើរការ។ រាល់សំណើផ្សេងទៀតនឹងត្រូវបានចាត់ទុកថាជាការដកប្រាក់ ហើយនឹងត្រូវបានអនុវត្តតាមវិធីសាស្ត្រ និងនីតិវិធីពាក់ព័ន្ធ។

៣- ប្រសិនបើមានការរំលោភបំពាន ឬការលួចបន្លំណាមួយត្រូវបានរកឃើញ ក្រុមហ៊ុនហ្គោលវែលមានសិទ្ធិស្នើសុំបង្វិលប្រាក់សងវិញ ដោយផ្អែកលើខ និងលក្ខខណ្ឌរបស់ក្រុមហ៊ុន។
អតិថិជនអាចជ្រើសរើសការបង្វិលប្រាក់សង បន្ទាប់ពីទូទាត់ថ្លៃសេវារួច ដោយចំនួនទឹកប្រាក់បង្វិលសងចុងក្រោយ គឺជាទឹកប្រាក់សមតុល្យរបស់អតិថិជន។ ដើម្បីទទួលបានប្រាក់បង្វិលសងនេះ អតិថិជនត្រូវផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណគ្រប់គ្រាន់។ ក្រុមហ៊ុននឹងដំណើរការសំណើបង្វិលសងនេះ បន្ទាប់ពីទទួលបានឯកសារចាំបាច់នានា ហើយក្រុមហ៊ុននឹងបង្វិលប្រាក់ទៅកាន់គណនីពាក់ព័ន្ធដូចគ្នានឹងវិធីសាស្ត្រនៃការដាក់ប្រាក់ដែរ។

សូម​ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំតាមរយៈ​ការិយាល័យ​ក្រុមហ៊ុន​ហ្គោលវែល​ផ្ទាល់​ឬ​តាមរយៈ​អនឡាញ​ដើម្បីពិគ្រោះ​យោបល់​ជាមួយ​យើង​ខ្ញុំ។

Scroll Up