កិច្ចសន្យាលើគម្លាតថ្លៃភាគហ៊ុន

លក្ខណៈលម្អិតនៃកិច្ចសន្យាលើគម្លាតថ្លៃភាគហ៊ុន
ផលិតផល កូដ ម៉ាជីនប្រតិបត្តិការថ្មី កិច្ចសន្យាជួញដូរអប្បបរមា ដែនកំណត់បរិមា ប្រតិបត្តិការជួញដូរអតិបរមា
Amazon #AMZN 5% 1 20
Google #GOOG 5% 1 20
Apple #AAPL 5% 1 100
Adobe #ADBE 5% 1 100
Netflix #NFLX 5% 1 100
NetEase #NTES 5% 1 100
Nvidia #NVDA 10% 1 100
Tesla #TSLA 5% 1 100
Boeing #BA 5% 10 200
Alibaba #BABA 10% 10 200
Berkshire Hathaway #BRK.B 5% 10 200
Caterpillar #CAT 5% 10 200
Facebook #FB 5% 10 200
Goldman Sachs #GS 5% 10 200
IBM #IBM 10% 10 200
Johnson & Johnson #JNJ 5% 10 200
McDonald’s #MCD 10% 10 200
3M #MMM 5% 10 200
Microsoft #MSFT 5% 10 200
PepsiCo #PEP 5% 10 200
Procter & Gamble #PG 5% 10 200
Texas Instruments #TXN 5% 10 200
Visa #V 5% 10 200
Walmart #WMT 5% 10 200
American Express #AXP 5% 20 400
Baidu #BIDU 5% 20 400
CNOOC #CEO 10% 20 400
Chevron #CVX 5% 20 400
Walt Disney #DIS 5% 20 400
Expedia #EXPE 10% 20 400
Intel #INTC 5% 20 400
JD.com #JD 5% 20 400
JPMorgan Chase & Co. #JPM 10% 20 400
Coca-Cola #KO 10% 20 400
Marriott International #MAR 5% 20 400
Nike #NKE 10% 20 400
Starbucks #SBUX 10% 20 400
China Petroleum & Chemical Corp #SNP 10% 20 400
Taiwan Semiconductor Mfg. Co. Ltd. #TSM 5% 20 400
Verizon Communications Inc. #VZ 5% 20 400
Wynn Resorts #WYNN 10% 20 400
China Mobile #CHL 10% 50 1000
Cisco Systems #CSCO 5% 50 1000
eBay Inc #EBAY 5% 50 1000
New Oriental Education & Tech Grp #EDU 10% 50 1000
General Electric Company #GE 5% 50 1000
Momo Inc #MOMO 10% 50 1000
Morgan Stanley #MS 5% 50 1000
Pfizer Inc. #PFE 5% 50 1000
PetroChina Company Limited ADR #PTR 5% 50 1000
Twitter Inc #TWTR 10% 50 1000
Weibo Corp #WB 5% 50 1000
Wells Fargo & Co #WFC 5% 50 1000
Exxon Mobil Corporation #XOM 5% 50 1000
ឡេវើរ៉េច

១ឡូតិ៍ស្មើនឹង១ហ៊ុន។ ឡេវើរ៉េចអតិបរមា៖ ១:២០ ស្មើនឹង ៥% នៃតម្លៃកិច្ចសន្យា

ម៉ាជីនប្រតិបត្តិការជួញដូរ Lock Position ស្មើនឹង ១០% នៃប្រតិបត្តិការជួញដូរថ្មី។ ដូចនេះម៉ាជីនសរុបនៃ Lock Position (ទិញ១ លក់១) គឺស្មើនឹង ២០% នៃម៉ាជីនសម្រាប់ប្រតិបត្តិការជួញដូរថ្មី១ឡូតិ៍

ឡេវើរ៉េចសម្រាប់គណនីជួញដូរមិនសមស្របក្នុងការអនុវត្តជាមួយផលិតផលកិច្ចសន្យាលើគម្លាតថ្លៃភាគហ៊ុនទេ

ល្វែងម៉ោង និងម៉ោងជួញដូរ

ល្វែងម៉ោង៖ ល្វែងម៉ោងនៃប្រព័ន្ធជួញដូរ GMT + 0 / ល្វែងម៉ោងកម្ពុជា GMT + 7 / ល្វែងម៉ោងទីក្រុងប៉េកាំង GMT + 8

ម៉ោងជួញដូរ៖ ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ GMT ម៉ោង ១៣:៣០ ដល់ ១៩:៥៩

ម៉ោងជួញដូរខាងលើគឺស្ថិតនៅក្នុងប្រព័ន្ធពេលវេលារដូវក្តៅ ហើយប្រព័ន្ធពេលវេលារដូវរងានឹងត្រូវពន្យារពេល ១ ម៉ោងបន្ថែម

ថ្លៃសេវាជួញដូរ

០,៤%នៃតម្លៃទិញកិច្ចសន្យា ហើយថ្លៃសេវាអប្បបរមាក្នុងមួយប្រតិបត្តិការជួញដូរស្មើនឹង ១០ ដុល្លារអាមេរិក

ឧ. អតិថិជនទិញកិច្ចសន្យាលើគម្លាតថ្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Apple ចំនួន ២០ឡូតិ៍ (ហ៊ុន) ក្នុងតម្លៃ ២០០ ដុល្លារអាមេរិក

ថ្លៃសេវា៖ ២០០ * ២០ * ០,០០៤ = ១៦ ដុល្លារអាមេរិក

ការគណនាចំណេញខាតនៃប្រតិបត្តិការជួញដូរ

ចំណេញខាតនៃប្រតិបត្តិការជួញដូរ=(ថ្លៃលក់-ថ្លៃទិញ) * ឯកតាជួញដូរ(ឡូតិ៍)

ឧ. អតិថិជនទិញកិច្ចសន្យាលើគម្លាតថ្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Apple ចំនួន ២០ឡូតិ៍ (ហ៊ុន) ក្នុងតម្លៃ ២០០ ដុល្លារអាមេរិក និងលក់ចេញវិញក្នុងតម្លៃ ២១០ ដុល្លារអាមេរិក

ចំណេញ/ខាត៖ (២១០ -២០០) * ២០ = ២០០ដុល្លារអាមេរិក

ការគណនាការប្រាក់ឆ្លងយប់

ការគណនាការប្រាក់ឆ្លងយប់និងពេលវេលារក្សាទុក៖ GMT ២១:០០ (ម៉ោងរដូវរងា GMT ម៉ោង ២២:០០) ការប្រាក់ត្រូវបានគណនាចំនួន ៣ ថ្ងៃ សម្រាប់រៀងរាល់ថ្ងៃសុក្រ។

ចំនួនការប្រាក់ក្នុងមួយថ្ងៃជួញដូរ = ថ្លៃបើកប្រតិបត្តិការ * ឯកតាជួញដូរ(ឡូតិ៍) * ការប្រាក់ឆ្លងយប់នៃការទិញ/លក់ / ៣៦០

ឧ. អតិថិជនទិញកិច្ចសន្យាលើគម្លាតថ្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Apple ចំនួន ២០ឡូតិ៍ (ហ៊ុន) ក្នុងតម្លៃ ២០០ ដុល្លារអាមេរិក និងរក្សាទុកមួយថ្ងៃ។ ការប្រាក់សម្រាប់ប្រតិបត្តិការទិញចូលស្មើនឹង-៤,៥%។
ការប្រាក់៖ ២០០ * ២០ * -៤,៥% / ៣៦០ = ០.៥ដុល្លារអាមេរិក

កត្តានៃការគណនាការប្រាក់កិច្ចសន្យាលើគម្លាតថ្លៃភាគហ៊ុន រួមបញ្ចូលផងដែរនូវសមាមាត្រអ្នកទិញនិងអ្នកលក់នៅលើទីផ្សារ។ប្រសិនបើ ៩០% នៃអ្នកចូលរួមក្នុងទីផ្សារមានសុទិដ្ឋិនិយមចំពោះទីផ្សារ ឬភាគហ៊ុនណាមួយនោះ ការប្រាក់ដែលបង់ដោយអ្នកទិញក្នុងទីផ្សារ ឬអ្នកទិញភាគហ៊ុននឹងអាចមានភាពខុសគ្នាច្រើន បើធៀបនឹងការប្រាក់ដែលអ្នកលក់ត្រូវបង់ ឬសឹងតែអ្នកលក់អាចទទួលបានការប្រាក់ពីទីផ្សារវិញផងដែរ។

ភាគលាភ និងកត្តាជះឥទ្ធិពលដល់ការគណនាតម្លៃភាគហ៊ុនផ្សេងទៀត

ដោយសារតែការពិត លោកអ្នកមិនបានកាន់កាប់ភាគហ៊ុនពិតប្រាកដទេសម្រាប់ការជួញដូរកិច្ចសន្យាលើគម្លាតថ្លៃភាគហ៊ុន ដូចនេះលោកអ្នកមិនមានសិទ្ធិក្នុងការទទួលបានភាគលាភពិតប្រាកដ ឬសិទ្ធិបរិវិសកម្មណាមួយ ឬ/និងការបែងចែកភាគហ៊ុន និងសិទ្ធិស្រដៀងគ្នាផ្សេងទៀតឡើយ។ ទោះយ៉ាងណាក៏ដោយ ដើម្បីធានាថាការកើនឡើង/ធ្លាក់ចុះនៃថ្លៃភាគហ៊ុនមិនមានផលប៉ះពាល់ខ្លាំងលើប្រតិបត្តិការជួញដូររបស់លោកអ្នកនោះ ប្រាក់ខាត/ចំណេញបន្ថែមទាំងនេះ (អាស្រ័យលើទិសដៅជួញដូររបស់អតិថិជន) នឹងត្រូវបានដាក់បញ្ចូល ឬដកដោយស្វ័យប្រវត្តិពីសមតុល្យគណនីរបស់លោកអ្នក។ ការកែតម្រូវផ្សេងៗពាក់ព័ន្ធនឹងគណនីជួញដូរនឹងត្រូវបានដាក់បញ្ចូល ឬដកបន្ទាប់ពីទីផ្សារបិទនៅថ្ងៃជួញដូរមុនកាលបរិច្ឆេទនៃការគណនាផលប៉ះពាល់ទាំងឡាយណាដែលជះឥទ្ធិពលដល់តម្លៃភាគហ៊ុន។
ឧ. កាលបរិច្ឆេទកំណត់បញ្ជីឈ្មោះម្ចាស់ភាគហ៊ុនដែលត្រូវទទួលបានភាគលាភ គឺនៅថ្ងៃទី ២០ ខែមីនា។ អតិថិជនដែលបន្តកាន់កាប់កិច្ចសន្យាលើគម្លាតថ្លៃភាគហ៊ុន នៅថ្ងៃទី ១៩ នោះត្រូវបានដាក់បញ្ចូលក្នុងបញ្ជីឈ្មោះដែលត្រូវធ្វើការកែតម្រូវសមតុល្យពាក់ព័ន្ធនឹងផលប៉ះពាល់ទាំងឡាយណាដែលជះឥទ្ធិពលដល់តម្លៃភាគហ៊ុន ហើយកត្តាពាក់ព័ន្ធផ្សេងទៀតអាចចូលមើលក្នុងគេហទំព័ររបស់ផ្សារហ៊ុនបាន។

លក្ខណៈលម្អិតនៃការដាក់បញ្ជាមានកំណត់

រាល់ការដាក់បញ្ជាមានកំណត់ មានសុពលភាពត្រឹមថ្ងៃដែលដាក់បញ្ជានោះប៉ុណ្ណោះ ឬតាមពេលវេលាដែលកំណត់ដោយអតិថិជន (អនុវត្តតាមពេលវេលាណាមួយដែលខ្លីជាង)

គម្លាតថ្លៃនៃការដាក់បញ្ជាមានកំណត់ និងតម្លៃទីផ្សារ ៖ យោងទៅតាមតម្លៃកិច្ចសន្យាលើគម្លាតថ្លៃភាគហ៊ុននីមួយៗ ដែលលោកអ្នកអាចចុចលើទិន្នន័យលម្អិតនៃភាគហ៊ុនដែលពាក់ព័ន្ធនៅលើកម្មវិធីជួញដូរ ដើម្បីពិនិត្យមើលតែម្តង

គម្លាតថ្លៃជួញដូរ និងលក្ខណៈលម្អិតនៃការអនុវត្ត

គោលការណ៍ផ្គូរផ្គង (រួមបញ្ចូលទាំងការដាក់បញ្ជាមានកំណត់) ៖ ផ្គូរផ្គងតាមតម្លៃទីផ្សារ

គម្លាតថ្លៃ៖ គម្លាតថ្លៃផ្លាស់ប្តូរតាមទីផ្សារ

ដែនកំណត់សម្រាប់ប្រតិបត្តិការជួញដូរក្នុងទិសដៅតែមួយ និងដែនកំណត់ទឹកប្រាក់សម្រាប់មួយប្រតិបត្តិការជួញដូរ

ដែនកំណត់សម្រាប់ប្រតិបត្តិការជួញដូរក្នុងទិសដៅតែមួយនៃការជួញដូរកិច្ចសន្យាលើគម្លាតថ្លៃភាគហ៊ុនសម្រាប់អតិថិជនម្នាក់ៗ (រាប់បញ្ចូលទាំងគ្រប់គណនីបន្ថែមរបស់អតិថិជន) មានចែងដូចក្នុងតារាងខាងលើ

ឯកតាជួញដូរក្នុងមួយប្រតិបត្តិការស្មើនឹង ១ ដល់ ៥០ ឡូតិ៍ ដោយមួយលើកៗកើនឡើងពី ១ ដល់ ៥០ ឡូតិ៍ ដែរ (សូមមើលតារាងខាងលើ)

សូម​ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំតាមរយៈ​ការិយាល័យ​ក្រុមហ៊ុន​ហ្គោលវែល​ផ្ទាល់​ឬ​តាមរយៈ​អនឡាញ​ដើម្បីពិគ្រោះ​យោបល់​ជាមួយ​យើង​ខ្ញុំ។

Scroll Up