ហ្គោលវែល​ចូលរួម​ក្នុង​កិច្ចប្រជុំកំពូល​ពាណិជ្ជកម្ម​អាស៊ីប៉ាស៊ីហ្វិក​លើកទី ១៦ នៅ​ហុងកុង

នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៨ កិច្ចប្រជុំកំពូល​ពាណិជ្ជកម្ម​អាស៊ីប៉ាស៊ីហ្វិក​លើកទី ១៦ ត្រូវបាន​បើក​សម្ពោធយ៉ាង​មហោឡារិក​នៅសណ្ឋាគារ Marriott ហុងកុង។ លោក ជា ពន្លក នាយកប្រតិបត្តិ​ក្រុមហ៊ុន​ហ្គោលវែល និងលោក Nepthalie Vargas នាយក​ទីផ្សារ​ក្រុមហ៊ុន​ហ្គោលវែល បានដឹកនាំ​សហការីជាច្រើនរូបពីប្រទេសកម្ពុជា​ទៅកាន់ហុងកុង​ដែលជា​មជ្ឈមណ្ឌលហិរញ្ញវត្ថុ​អន្តរជាតិធំមួយ​ក្នុងចំណោម​មជ្ឈមណ្ឌលហិរញ្ញវត្ថុ​អន្តរជាតិធំៗ​ទាំងបីនៅ​លើពិភពលោក​ដើម្បីចូលរួម​ក្នុង​ព្រឹត្តិការណ៍ដ៏​អស្ចារ្យនេះ។

ចាប់តាំងពីឆ្នាំ ២០០៣ មក កិច្ចប្រជុំកំពូលពាណិជ្ជកម្ម​អាស៊ីប៉ាស៊ីហ្វិក​លើកទី ១៦ ជាព្រឹត្តិការណ៍​ពាណិជ្ជកម្ម​អេឡិចត្រូនិច​ដ៏សំខាន់បំផុត​នៅក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិក ដែល​បានប្រមូលផ្តុំ​នូវអ្នកជំនាញ​មកពី​ទូទាំង​ពិភពលោក ដើម្បីធ្វើការ​ពិភាក្សាអំពី​បញ្ហា​ប្រឈម និងឱកាស​ដែលវេទិកា​ពាណិជ្ជកម្ម​អេឡិចត្រូនិច​បានជួបប្រទះ។ មតិយោបល់ដ៏មានអត្ថន័យ​ជាច្រើន​ត្រូវបាន​លើកឡើង​វេទិកា ក្នុងគោលបំណងរួមគ្នា​លើកកម្ពស់​ការអភិវឌ្ឍ​វិស័យពាណិជ្ជកម្ម​អេឡិចត្រូនិកនេះ។

កិច្ចប្រជុំកំពូលនេះបានផ្តល់នូវឱកាស​ដ៏ល្អប្រសើរ​សម្រាប់បង្កើនទំនាក់ទំនង​រវាង​អ្នកចូលរួម​ទីផ្សារ អ្នកធ្វើសេចក្តី​សម្រេចចិត្ត និងអ្នកផ្គត់ផ្គង់។ ក្នុងថ្ងៃនោះ​ផងដែរ ក្រុមហ៊ុនហ្គោលវែល​ក៏បានធ្វើការណែនាំ​អំពីរចនាសម្ពន្ធ័ និងគោលគំនិត​អភិវឌ្ឍន៍​របស់ក្រុមហ៊ុន ក៏ដូចជា​ការវិភាគទីផ្សារ​ប្រកប​ដោយវិជ្ជាជីវៈជូនដល់​វិនិយោគិនជាច្រើន។ ក្នុងកំឡុង​ពេលនោះ លោក ជា ពន្លក នាយកប្រតិបត្តិ​ក្រុមហ៊ុនហ្គោលវែល​ក៏ត្រូវបានអញ្ជើញ​ចូលរួម​ការសម្ភាស​ផងដែរ។ ឆ្លៀតក្នុង​ឱកាសនេះ ក្រុមហ៊ុន​ហ្គោលវែល​ក៏បានផ្លាស់ប្តូរទស្សនៈ​ស្តីពីនិន្នាការអភិវឌ្ឍនៃ​វេទិកាពាណិជ្ជកម្ម​អេឡិចត្រូនិច​ជាមួយក្រុមហ៊ុន​ជាច្រើន​នៅនឹង​កន្លែងផងដែរ ដើម្បីជំរុញស្មារតី​អភិវឌ្ឍន៍​របស់សហគ្រាស​ប្រកប​ដោយ​ភាពរួសរាយ​រាក់ទាក់។

សូម​ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំតាមរយៈ​ការិយាល័យ​ក្រុមហ៊ុន​ហ្គោលវែល​ផ្ទាល់​ឬ​តាមរយៈ​អនឡាញ​ដើម្បីពិគ្រោះ​យោបល់​ជាមួយ​យើង​ខ្ញុំ។

Scroll Up