ក្រុមហ៊ុន​ហ្គោលវែល គាំទ្រ​យ៉ាងពេញទំហឹង​ដល់​សមាគម​សហគ្រិន​ស្ត្រីកម្ពុជា (CWEA) ក្នុងការ​បើក​វគ្គ​បណ្តុះបណ្តាល​ទីផ្សារ​ឌីជីថល​

ទីតាំង៖ អ៊ិចឆេងស្វ៊ែ

នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៨ សមាគម​សហគ្រិន​ស្ត្រីកម្ពុជា (CWEA) បានបើកវគ្គ​បណ្តុះបណ្តាល​ទីផ្សារ​ឌីជីថល​នៅផ្សារទំនើប​អ៊ិចឆេងស្វ៊ែ​ក្នុងរាជធានី​ភ្នំពេញ ប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះ​បានទាក់ទាញ​សមាជិក CWEA ជាង ៦០ នាក់ឲ្យ​ចូលរួម។

ព្រឹត្តិការណ៍នេះត្រូវបាន​ផ្តួចផ្តើមឡើង ដោយមាន​កិច្ចសហការ​ពីលោក Neph Vargas នាយក​ទីផ្សារនៃក្រុមហ៊ុន​ហ្គោលវែល និងលោក​Sok Sam Ath អគ្គនាយក​ក្រុមហ៊ុន​Yoopec and Managed Digital Marketing។

ខ្លឹមសារនៃការបណ្តុះបណ្តាល​នេះ​រួមមាន ចំណេះដឹង​ជាមូលដ្ឋាននៃ​យុទ្ធសាស្ត្រទីផ្សារឌីជីថល ការចូល​ក្នុងគេហទំព័រ គេហទំព័រផ្សព្វផ្សាយ​តាមប្រព័ន្ធ​សារព័ត៌មាន ការធ្វើបច្ចុប្បន្នភាព search engine ក្នុងស្រុក និងការលក់​តាមប្រព័ន្ធ​អ៊ីម៉ែល។ល។ លើសពីនេះ វគ្គបណ្តុះបណ្តាលនេះ​ផ្តោតលើការណែនាំ​គោលការណ៍​វិនិយោគ ការអភិវឌ្ឍ​មានលក្ខណៈ​ចម្រុះ និងរបៀបធ្វើការវិនិច្ឆ័យ​ត្រឹមត្រូវ ដែលអាចឲ្យ​អ្នកចូលរួម​យល់បានច្បាស់​​ពីរបៀប​កំណត់​អតិថិជន​​គោលដៅ សំណើតម្លៃ និង​របៀប​​វិភាគ​ខ្លឹមសារ។ លោកស្រី Mam Dathalineth សមាជិក​​ក្រុម​ប្រឹក្សាភិបាល​​របស់ CWEA បានបញ្ជាក់​បន្ថែមទៀត​ថា “មានសហគ្រិនស្ត្រីកម្ពុជា​ជាច្រើនដែល​ចាប់អារម្មណ៍​យ៉ាងខ្លាំងចំពោះ​ការបណ្តុះបណ្តាល​ប្រភេទនេះ។ ពេលនេះ​គឺជាពេលវេលា​ដ៏ល្អសម្រាប់សមាជិក​របស់យើងដើម្បីពិភាក្សា​អំពីនិន្នាការអភិវឌ្ឍន៍​នៃបច្ចេកវិទ្យានេះ” ។

ក្រុមហ៊ុនហ្គោលវែល​បាននិងកំពុងអនុវត្តសេវាកម្ម​សង្គម​យ៉ាង​សកម្ម ហើយ​លើកនេះ តាមរយៈការគាំទ្រ CWEA ក្នុងការ​លើកកម្ពស់​ឋានៈនិងសមិទ្ធផល​របស់​សហគ្រិន​ស្ត្រី​កម្ពុជា ក្រុមហ៊ុនហ្គោលវែល​សង្ឃឹមថាអាចផ្តល់​ផលប្រយោជន៍​ដល់ការអភិវឌ្ឍសេដ្ឋកិច្ច​របស់ប្រទេស​កម្ពុជា​ទាំងមូល។

សូម​ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំតាមរយៈ​ការិយាល័យ​ក្រុមហ៊ុន​ហ្គោលវែល​ផ្ទាល់​ឬ​តាមរយៈ​អនឡាញ​ដើម្បីពិគ្រោះ​យោបល់​ជាមួយ​យើង​ខ្ញុំ។

Scroll Up