ក្រុមហ៊ុនហ្គោលវែលចូលរួមកិច្ចប្រជុំ LME អាស៊ី ប្រចាំឆ្នាំ ២០១៨ ដែលរៀបចំឡើងដោយផ្សារហ៊ុនហុងកុង
- 2018-05-15
នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៨ កិច្ចប្រជុំកំពូលពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិកលើកទី ១៦ ត្រូវបានបើកសម្ពោធយ៉ាងមហោឡារិកនៅសណ្ឋាគារ Marriott ហុងកុង។ លោក ជា ពន្លក នាយកប្រតិបត្តិក្រុមហ៊ុនហ្គោលវែល និងលោក Nepthalie Vargas នាយកទីផ្សារក្រុមហ៊ុនហ្គោលវែល បានដឹកនាំសហការីជាច្រើនរូបពីប្រទេសកម្ពុជាទៅកាន់ហុងកុងដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិធំមួយក្នុងចំណោមមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិធំៗទាំងបីនៅលើពិភពលោកដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។
វេទិការពិភាក្សាសម្រាប់លោហមានតម្លៃឆ្នាំនេះមានប្រធានបទថា “ការចាប់យកឱកាសល្អក្នុងទីផ្សារលោហមានតម្លៃ” ។ លោក ជា ពន្លក បានធ្វើការពិភាក្សាយ៉ាងសកម្មជាមួយនឹងអ្នកជំនាញក្នុងវិស័យដែលបានប្រមូលផ្តុំគ្នានៅក្នុងវេទិកានេះ។ ក្នុងកិច្ចប្រជុំនេះវាគ្មិនសំខាន់ៗមួយចំនួនក៏បានពិភាក្សាអំពីសក្តានុពលនៃការអភិវឌ្ឍ និងឱកាសក្នុងការវិនិយោគលើលោហមានតម្លៃ ព្រមទាំងបានបង្ហាញនូវក្តីសង្ឃឹមរបស់ខ្លួនសម្រាប់ទិសដៅអភិវឌ្ឍនៃតម្លៃមាសនៅឆ្នាំខាងមុខនេះ ប្រកបដោយទំនុកចិត្តយ៉ាងម៉ឺងម៉ាត់។