សាររបស់លោក Peter Cruz នាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុនហ្គោលវែល

ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាព័ត៌មាន ប្រព័ន្ធអ៊ិនធើណេតបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងឧស្សាហកម្មនានាលើពិភពលោក។ ដូចនេះ មានតែការផ្តល់សេវាកម្មដែលមានភាពទាក់ទាញជាងមុនទេទើបអាចដើរទាន់ជំហានអភិវឌ្ឍន៍នៃបច្ចេកវិទ្យាបាន។ អាស្រ័យហេតុនេះហើយ ទើបក្រុមហ៊ុនហ្គោលវែលជឿជាក់ថា ដរាបណាយើងប្រើប្រាស់បច្ចេកវិទ្យាបានត្រឹមត្រូវ រួមផ្សំនឹងបរិយាកាសវិនិយោគប្រកបដោយវិជ្ជាជីវៈនិងជឿទុកចិត្តបាននោះ ក្រុមហ៊ុនប្រាកដជាអាចផ្តល់ជូននូវសេវាកម្មប្រកបដោយភាពច្នៃប្រឌិត និងគុណភាពខ្ពស់ដល់វិនិយោគិននៅតំបន់អាស៊ីអាគ្នេយ៍ទាំងអស់។

ក្រុមហ៊ុនហ្គោលវែលត្រូវបានបង្កើតឡើងដោយក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលមកពីប្រទេសជាច្រើនលើសកលលោក ដែលក្នុងនោះរួមមានប្រទេសកម្ពុជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ជប៉ុន និងបណ្តាលប្រទេសផ្សេងទៀតក្នុងតំបន់មជ្ឈឹមបូព៌ា។ តាមរយៈការសិក្សាស្រាវជ្រាវ ការប្រឹក្សាយោបល់ជំនាញ និងការប្រើប្រាស់នូវឧបករណ៍បច្ចេកវិទ្យាទំនើបប្រកបដោយភាពងាយស្រួល អតិថិជនអាចធ្វើការវិនិយោគទោះស្ថិតក្នុងបទពិសោធន៍វិនិយោគកម្រិតណាក៏ដោយ។ លើសពីនេះទៅទៀត ក្រុមហ៊ុនក៏ប្តេជ្ញាផ្តល់នូវធនធានដ៏ល្អឥតខ្ចោះ ដើម្បីនាំមកនូវឱកាសថ្មីៗដល់អតិថិជន និងជម្រើសវិនិយោគដែលសក្កសមនិងមានប្រសិទ្ធភាពបំផុតសម្រាប់ ២៤ម៉ោងក្នុងមួយថ្ងៃ ។

ខ្ញុំយល់ថា ការវិនិយោគនាពេលបច្ចុប្បន្នមិនត្រូវការគ្រឹះស្ថានធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ធ្វើជាអន្តរការីទៀតនោះទេ។

ជាមួយការប្រើប្រាស់នូវប្រព័ន្ធជួញដូរថ្មីបំផុត និងដំណោះស្រាយដែលមានលក្ខណៈពេញលេញ ក្រុមហ៊ុនហ្គោលវែលតែងឆ្លើយតបជានិច្ចនឹងបញ្ហាហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន ក្នុងគោលបំណងធ្វើឲ្យអតិថិជនអាចចូលទៅក្នុងទីផ្សារវិនិយោគអន្តរជាតិប្រកបដោយភាពជឿទុកចិត្តបានគ្រប់ពេលវេលាគ្រប់ទីកន្លែង។ លើសពីនេះទៀត ក្រុមហ៊ុនហ្គោលវែលមានក្រុមការងារជំនាញដែលមកពីទូទាំងពិភពលោក ដែលធ្វើឲ្យយើងជឿជាក់យ៉ាងមុតមាំថា ភាពចម្រុះនិងសម្បូរបែបនេះនឹងក្លាយជាអាថ៌កំបាំងនៃការទទួលបានភាពជោគជ័យ ទាំងសម្រាប់ក្រុមហ៊ុន និងអតិថិជនរបស់យើង។

នៅពេលលោកអ្នកសម្រេចចិត្តជ្រើសរើសក្រុមហ៊ុនហ្គោលវែល ក្រុមការងារជំនាញរបស់យើងនឹងរួមគ្នាបោះជំហានទៅមុខជាមួយលោកអ្នកជានិច្ច ព្រមទាំងជួយលោកអ្នកក្នុងការគ្រប់គ្រងទ្រព្យធននាពេលអនាគតតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ជំនាញវិជ្ជាជីវៈ និងការបណ្តុះបណ្តាលបុគ្គលិកជំនាញរបស់យើងដែលបានអភិវឌ្ឍនិងអនុវត្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ក្រុមហ៊ុនហ្គោលវែល ស្ថិតនៅជិតលោកអ្នកជានិច្ច ដើម្បីជួយលោកអ្នកក្នុងការធ្វើពិពិធកម្មវិនិយោគ និងធ្វើឲ្យការវិនិយោគរបស់អ្នកកាន់តែមានភាពងាយស្រួលទាំងការស្វែងយល់ និងការគ្រប់គ្រង ក៏ដូចជាផ្តល់ឲ្យលោកអ្នកនូវឱកាសបន្ថែមក្នុងការបង្កើនទ្រព្យសម្បត្តិរបស់លោកអ្នក។

ខ្ញុំ Peter Cruz ក្នុងនាមជានាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុនហ្គោលវែល មានបទពិសោធន៍ក្នុងទីផ្សារហិរញ្ញវត្ថុជាង ៤០ ឆ្នាំមកហើយ។ ខ្ញុំជឿជាក់ថា ក្រុមហ៊ុនហ្គោលវែលនឹងទទួលបានសមិទ្ធផលគាប់ប្រសើរ និងក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យហិរញ្ញវត្ថុលើឆាកអន្តរជាតិនាពេលអនាគត ព្រមទាំងមានកេរ្តិ៍ឈ្មោះល្បីសុសសាយក្នុងប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។

សូម​ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំតាមរយៈ​ការិយាល័យ​ក្រុមហ៊ុន​ហ្គោលវែល​ផ្ទាល់​ឬ​តាមរយៈ​អនឡាញ​ដើម្បីពិគ្រោះ​យោបល់​ជាមួយ​យើង​ខ្ញុំ។

Scroll Up