លោក ជា ពន្លក

ប្រវត្តិការសិក្សា៖
  • សាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា៖ អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម
  • សាកលវិទ្យាល័យជាតិគ្រប់គ្រង៖ បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (ជំនាញទីផ្សារ)

លោក ជា ពន្លក នាយកប្រតិបត្តិនៃក្រុមហ៊ុនហ្គោលវែល ទទួលបន្ទុកចម្បងលើការគ្រប់គ្រងប្រតិបត្តិការអាជីវកម្ម និងការបែងចែកធនធានរបស់ក្រុមហ៊ុន ព្រមទាំងចូលរួមក្នុងកិច្ចការផ្សេងៗ របស់ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងនៃក្រុមហ៊ុន។ ក្នុងនាមជាអ្នកដឹកនាំក្រុមការងារផ្នែករដ្ឋបាល លោក ពន្លក បានបង្ហាញនូវជំនាញនៃភាពជាអ្នកដឹកនាំយ៉ាងល្អ និងបានបង្កើតទំនាក់ទំនងការងារយ៉ាងល្អប្រសើរជាមួយក្រុមប្រឹក្សាភិបាល ក៏ដូចជាបានកំណត់នូវយុទ្ធសាស្ត្រពាក់ព័ន្ធសម្រាប់ការអភិវឌ្ឍអាជីវកម្មរបស់ក្រុមហ៊ុនផងដែរ។

លោក ពន្លក បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការគ្រប់គ្រងប្រតិបត្តិការរបស់ផ្នែកសេវាកម្មអតិថិជន និងគ្រប់គ្រងហានិភ័យ សម្រាប់ទីស្នាក់ការកណ្តាលក្នុងរាជធានីភ្នំពេញ ព្រមទាំងសហការជាមួយនាយកដ្ឋានពាក់ព័ន្ធដើម្បីដោះស្រាយការងារពាក់ព័ន្ធនឹងការបើកគណនី ការបង្កើតនិងគ្រប់គ្រងព័ត៌មានអតិថិជន និងប្រព័ន្ធផ្ទុកឯកសារ។ល។ លើសពីនេះ លោកក៏ទទួលខុសត្រូវផងដែរនូវដំណើរការនៃការដាក់ប្រាក់ និងដកប្រាក់របស់ក្រុមហ៊ុនតាមរយៈប្រព័ន្ធជួញដូរ Meta Trader និងផ្តល់របាយការណ៍អាជីវកម្មថ្មីបំផុតជូនដល់គណៈកម្មការមូលបត្រកម្ពុជា។ ម្យ៉ាងវិញទៀត លោកក៏បានកែលម្អនូវដំណើរការទូទាត់របស់ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ គ្រប់គ្រងកម្មវិធីគ្រប់គ្រង Matrix Admin ដោះស្រាយរាល់សំណួរលើគេហទំព័រ និងចុះឈ្មោះជួញដូរតាមប្រព័ន្ធអ៊ិនធើណេត។ល។

លោក ពន្លក មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងផ្នែកបម្រើសេវាអតិថិជន និងប្រតិបត្តិការអាជីវកម្ម។ លោកបានបើកវគ្គបណ្តុះបណ្តាលលើផ្នែកសេវាអតិថិជនប្រចាំខែជាច្រើនលើក ដើម្បីធានាថាសេវាកម្មដែលផ្តល់ដោយក្រុមហ៊ុនមានគុណភាពខ្ពស់។ លើសពីនេះទៅទៀត លោកក៏មានភាពស្ទាត់ជំនាញក្នុងការកំណត់យុទ្ធសាស្រ្តបន្ថែម សម្រាប់ផ្នែកសេវាអតិថិជន ការអភិវឌ្ឍធនធានមនុស្ស និងផ្នែកអាជីវកម្មផ្សេងទៀត ដើម្បីធានាថាអាជីវកម្មរបស់ក្រុមហ៊ុននៅតែបន្តរីកចម្រើនទៅមុខជាលំដាប់។

សូម​ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំតាមរយៈ​ការិយាល័យ​ក្រុមហ៊ុន​ហ្គោលវែល​ផ្ទាល់​ឬ​តាមរយៈ​អនឡាញ​ដើម្បីពិគ្រោះ​យោបល់​ជាមួយ​យើង​ខ្ញុំ។

Scroll Up