លោក GEORGE BLACK

លោក George Black ប្រធានទីប្រឹក្សាហិរញ្ញវត្ថុនៃក្រុមហ៊ុនហ្គោលវែល ទទួលបន្ទុកលើការអនុវត្ត និងជម្រុញផែនការហិរញ្ញវត្ថុរបស់ក្រុមហ៊ុន តាមរយៈការវិភាគមូលធនបំណុល និងការវិនិយោគបំណុលសម្រាប់ការគ្រប់គ្រងហានិភ័យ ព្រមទាំងធ្វើការវាយតម្លៃលំហូរសាច់ប្រាក់ និងហានិភ័យមូលធនបង្វិល ដើម្បីបង្កើតនិងកំណត់យុទ្ធសាស្ត្រវិនិយោគ។

លោក George មានភាពស្ទាត់ជំនាញលើផ្នែកអាជីវកម្មជាច្រើន រួមមានការគ្រប់គ្រងប្រាក់ចំណេញ ការរៀបចំផែនការយុទ្ធសាស្ត្រ ការគ្រប់គ្រងគុណភាព ការកែលម្អដំណើរការ និងការព្យាករណ៍ទីផ្សារ។ល។ ជាមួយនឹងបទពិសោធន៍ និងជំនាញដ៏សំបូរបែបនេះ លោក George បានក្លាយជាទីប្រឹក្សាហិរញ្ញវត្ថុកំពូលម្នាក់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ក្រុមហ៊ុនជាច្រើនត្រូវបានទាក់ទាញដោយសារភាពជំនាញនៃការធ្វើបទបង្ហាញយ៉ាងលេចធ្លោរបស់លោក George។ លើសពីនេះ លោកក៏ត្រូវបានអញ្ជើញឲ្យទៅធ្វើបទបង្ហាញនៅតាមបណ្តាប្រទេស និងតំបន់ផ្សេងៗជាច្រើន ដូចជាញូវយ៉ក ហ្វីឡាឌែល ឡូសអេនជឺឡេស កម្ពុជា និងមីយ៉ាន់ម៉ា។ល។

លើសពីនេះ លោក George បានរៀបចំសិក្ខាសាលាជាច្រើនដើម្បីចែករំលែកនូវចំណេះដឹងពាក់ព័ន្ធនឹងផលិតផល និងបច្ចេកវិទ្យាហិរញ្ញវត្ថុ។ វិជ្ជាជីវៈរបស់លោកត្រូវបានគេទទួលស្គាល់យ៉ាងខ្លាំង ព្រមទាំងត្រូវបានគណៈកម្មការមូលបត្រកម្ពុជាអញ្ជើញផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់អាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋាភិបាលកម្ពុជាផងដែរ។

លោក George បានជ្រើសរើសចូលមកក្នុងប្រទេសកម្ពុជា និងធ្វើការចែករំលែកនូវបទពិសោធន៍ជាង ២០ ឆ្នាំជូនដល់ទីផ្សារហិរញ្ញវត្ថុក្នុងស្រុក ព្រោះលោកជឿជាក់ថាទីផ្សារជួញដូរឧបករណ៍និស្សន្ទនេះអាចនាំមកនូវការផ្លាស់ប្តូរនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាឱកាសសម្រាប់ការបង្កើនទ្រព្យសម្បត្តិ និងការធានាចំពោះអាជីវកម្មក្នុងតំបន់ផងដែរ។

សូម​ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំតាមរយៈ​ការិយាល័យ​ក្រុមហ៊ុន​ហ្គោលវែល​ផ្ទាល់​ឬ​តាមរយៈ​អនឡាញ​ដើម្បីពិគ្រោះ​យោបល់​ជាមួយ​យើង​ខ្ញុំ។

Scroll Up