លោក Peter Cruz

លោក Peter Cruz នាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុនហ្គោលវែល ទទួលបន្ទុកក្នុងការផ្តល់នូវវិធានប្រតិបត្តិរដ្ឋបាលប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងធនធាន ការគ្រប់គ្រងប្រព័ន្ធ ការរៀបចំផែនការនិងគោលនយោបាយ និងការអភិវឌ្ឍអាជីវកម្មរបស់ក្រុមហ៊ុន។ លើសពីនេះ លោក Peter តែងចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗជាច្រើនក្នុងនាមក្រុមហ៊ុនហ្គោលវែល និងធ្វើការទំនាក់ទំនងជាមួយទីភ្នាក់ងាររដ្ឋាភិបាល និងក្រុមហ៊ុនហិរញ្ញវត្ថុ ដើម្បីបង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការអាជីវកម្មល្អប្រសើរ។

លោក Peter មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការអភិវឌ្ឍអាជីវកម្មហិរញ្ញវត្ថុ និងមានតួនាទីសំខាន់ៗនៅក្នុងក្រុមហ៊ុនឆ្លងប្រទេសជាច្រើននាពេលកន្លងមក។ មុនពេលចូលរួមជាមួយក្រុមហ៊ុនហ្គោលវែល លោក Peter ទទួលបន្ទុកចម្បងក្នុងការអភិវឌ្ឍនិងគ្រប់គ្រងអាជីវកម្មក្នុងតំបន់ អារ៉ាប់រួម និងចក្រភពអង់គ្លេស ដោយធ្វើការរៀបចំអាជីវកម្ម ការសម្របសម្រួល និងការដាក់ពាក្យសុំអាជ្ញាប័ណ្ណទាក់ទងរបស់ក្រុមហ៊ុនក្នុងតំបន់ ជាមួយប្រទេសក្នុងតំបន់អាស៊ី អឺរ៉ុប និងមជ្ឈឹមបូព៌ា។ ជាមួយនឹងសមត្ថភាពរៀបចំផែនការអាជីវកម្មប្រកបដោយវិជ្ជាជីវៈ លោក Peter បានដឹកនាំក្រុមហ៊ុនជាច្រើនក្នុងការបោះជំហានទៅកាន់ទីផ្សារអន្តរជាតិ និងធ្វើការពង្រីកអាជីវកម្មឆ្លងប្រទេសតាមរយៈការសហការជាមួយក្រុមហ៊ុននានា ព្រមទាំងពង្រីកវិសាលភាពអាជីវកម្មរបស់ក្រុមហ៊ុនជាបន្តបន្ទាប់ផងដែរ។

សព្វថ្ងៃនេះ ប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើនជាច្រើនបានលេចរូបរាងជាបន្តបន្ទាប់ លោក Peter យល់ថាប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលកំពុងមានភាពលេចធ្លោជាងគេ។ ដូចនេះ លោកប្តេជ្ញាសហការជាមួយក្រុមហ៊ុនហ្គោលវែល ដើម្បីបង្កើនប្រសិទ្ធភាពនៃការត្រួតពិនិត្យគោលនយោបាយនៃប្រព័ន្ធវិនិយោគហិរញ្ញវត្ថុនៅកម្ពុជា និងខិតខំបង្កើតទីផ្សារជួញដូរផលិតផលហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈ ស្ថិរភាព និងច្នៃប្រឌិតថ្មីសម្រាប់វិនិយោគិន។

សូម​ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំតាមរយៈ​ការិយាល័យ​ក្រុមហ៊ុន​ហ្គោលវែល​ផ្ទាល់​ឬ​តាមរយៈ​អនឡាញ​ដើម្បីពិគ្រោះ​យោបល់​ជាមួយ​យើង​ខ្ញុំ។

Scroll Up