សិក្ខាសាលា“ ១+ ១> ២” ស្តីពីវិធីសាស្ត្រ​គ្រប់គ្រង​ហានិភ័យ​លើ​ការ​វិនិយោគ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ប្រសិទ្ធភាព

ទីតាំង៖ មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន (CJCC)

នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៨ ក្រុមហ៊ុនហ្គោលវែល​បានរៀបចំសិក្ខាសាលា​មួយស្តីពីការអប់រំ​សម្រាប់ការ​វិនិយោគ​ហិរញ្ញវត្ថុ ក្រោម​ប្រធានបទ “យុទ្ធសាស្ត្រ​វិនិយោគ៖ ១+ ១> ២” នៅមជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា – ជប៉ុន (CJCC)។ សិក្ខាសាលា​នេះ ត្រូវបានរៀបចំ​ឡើងក្នុង​គោលបំណង​ផ្តល់ការអប់រំ​សម្រាប់​ការវិនិយោគ ដោយផ្តោត​សំខាន់ធ្វើយ៉ាងណា​ឲ្យវិនិយោគិន​ទទួលបាននូវ​ការយល់ដឹង​កាន់តែស៊ីជម្រៅ​អំពីទីផ្សារ​ជួញដូរ​ឧបករណ៍និស្សន្ទ និងវិធីសាស្ត្រ​គ្រប់គ្រង​ហានិភ័យ​នៃ​ការ​វិនិយោគ​ប្រកប​ដោយ​ប្រសិទ្ធភាព។

គណៈកម្មការមូលបត្រ​កម្ពុជា (គ.ម.ក) ផ្តោត​សំខាន់លើការ​លើកកម្ពស់​ការអប់រំចំណេះ​ដឹងផ្នែកហិរញ្ញវត្ថុ​ជូនដល់​សាធារណជន ជាពិសេស​តាមរយៈ​ការរៀបចំ​សិក្ខាសាលា​ផ្សេងៗ ដើម្បីធ្វើឲ្យ​សាធារណជន​យល់ច្បាស់ពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ក៏ដូចជាការបង្កើត​បទប្បញ្ញត្តិតឹងរឹង​ដើម្បីការពារ​ផលប្រយោជន៍​របស់វិនិយោគិន។ ក្រុមហ៊ុន​ហ្គោលវែល​តែងគាំទ្រ និងប្តេជ្ញាចិត្ត​ក្នុងការ​លើកកម្ពស់​គោលនយោបាយ​ដែល​ដាក់ចេញ​ដោយគ.ម.ក ព្រមទាំងខិតខំព្យាយាម​ប្រែក្លាយខ្លួនជា​ក្រុមហ៊ុនគំរូ​ដ៏ល្អ​បំផុត​នៅ​ក្នុងវិស័យនេះ។

នៅក្នុង​សុន្ទរកថាបើកកម្មវិធី​សិក្ខាសាលា​នេះ លោក ជា ពន្លក នាយកប្រតិបត្តិ​នៃក្រុមហ៊ុន​ហ្គោលវែល បានសម្តែង​ការស្វាគមន៍​យ៉ាងកក់ក្តៅ​ចំពោះ​សិក្ខាកាម​ទាំងអស់។ លោកបានសង្កត់ធ្ងន់ថា ក្រុមការងាររបស់​ក្រុមហ៊ុនហ្គោលវែល​នឹងផ្តល់សេវាកម្ម​ប្រកប​ដោយ​ច្នៃប្រឌិតបំផុត សម្រាប់ការ​ជួញដូររូបិយប័ណ្ណ​ជាមួយនឹង​វិធីសាស្ត្រ​គ្រប់គ្រង​ប្រកប​ដោយ​វិជ្ជាជីវៈនិងភាពស្និទ្ធស្នាល ក៏ដូចជា​ការផ្តល់ព័ត៌មាន​ហិរញ្ញវត្ថុ​ចម្រុះ​ដល់ប្រជាជន​កម្ពុជា និងជួយ​វិនិយោគិន​ចាប់យកឱកាស​មាស​ក្នុងការ​វិនិយោគ​ផងដែរ។

លោក Neph Vargas នាយកផ្នែកទីផ្សារ​នៃក្រុមហ៊ុន​ហ្គោលវែល បានចែក​រំលែក​ទស្សនៈផ្ទាល់ខ្លួនចំពោះ​ទស្សនវិស័យ​នៃការអភិវឌ្ឍនៅ​កម្ពុជា និងបេសកកម្ម​របស់​ក្រុមហ៊ុន​ហ្គោលវែល។ លោកបានសង្កត់ធ្ងន់ផង​ដែរថា ក្នុងនាមជា​ជនបរទេស​មួយរុប លោកមាន​សុទិដ្ឋិនិយមចំពោះ​ការអភិវឌ្ឍនា​ពេលអនាគត​របស់​ប្រទេស​កម្ពុជា ព្រោះលោកបានឃើញ​កត្តាមូលដ្ឋានល្អៗ​ជាច្រើននៅក្នុង​ប្រទេស​កម្ពុជា រួមមានសេដ្ឋកិច្ច​ដែល​កំពុង​រីកចម្រើន ការកើន​ឡើងនៃ​តម្រូវការ​ក្នុងស្រុក និងការកែ​ទម្រង់ច្បាប់​និង​បទបញ្ញត្តិ​នានា។ល។ លោកក៏បាន​មើលឃើញ​ផងដែរនូវ​កត្តាជំរុញពីខាងក្រៅ​បន្ថែមទៀត​ជាច្រើន ដូចជា​ការជម្រុញ​នៃគំនិត​ផ្តួចផ្តើម “ខ្សែ​ក្រវាត់មួយ ផ្លូវ​មួយ” ការពង្រីក​ការវិនិយោគ​ពី​បរទេស រួមជាមួយ​នឹងការ​កើនឡើង​ជា​លំដាប់នៃ​ឥទ្ធិពល​​របស់ប្រទេសកម្ពុជា​លើឆាក​អន្តរជាតិ ។ ទាំងអស់នេះ​បង្ហាញ​យ៉ាង​ច្បាស់ថា កម្ពុជា​មាន​សក្តានុពល​អភិវឌ្ឍន៍​ដ៏​អស្ចារ្យ ហើយ​កម្ពុជា​នឹងក្លាយ​ជាក្បាលរថភ្លើង​សេដ្ឋកិច្ចនៅក្នុងតំបន់ផងដែរ។

សិក្ខាសាលាក៏បានអញ្ជើញ​គ្រូបណ្តុះបណ្តាល​ជំនាញមួយចំនួន​ដែល​មាន​ឈ្មោះល្បីល្បាញ​ខាងផ្នែកហិរញ្ញវត្ថុ ដើម្បីចូលរួម​ចែករំលែក​ផងដែរ។ យោងតាម​បទពិសោធន៍​ជាច្រើននា​ពេល​កន្លងមក វិនិយោគិនអាច​រៀនសូត្រពីជំនាញ​វិភាគបច្ចេកទេស​និងការវិភាគ​បែបមូលដ្ឋាន តាមរយៈ​ចំណេះដឹងដែលបាន​ចែករំលែក​នៅក្នុង​សិក្ខាសាលា​នេះ ដោយផ្គួបផ្សំ​នឹងការ​យកចិត្តទុកដាក់​ចំពោះការផ្លាស់ប្តូរ​នៃតម្លៃទីផ្សារ​និងនិន្នាការ​ផងនោះ សិក្ខាកាម​នឹងអាចក្តាប់​យក​ឱកាសវិនិយោគ​ល្អបំផុត និងធ្វើការ​គ្រប់គ្រង​វិធីសាស្ត្រ​បញ្ចៀស​ហានិភ័យ​បានយ៉ាងល្អ​ប្រសើរ។

សិក្ខាសាលា​លើកនេះ​ទទួលបាន​ភាពជោគជ័យ និង​ការទទួលស្គាល់ ក៏ដូចជា​ការវាយ​តម្លៃខ្ពស់ពី​សំណាក់សិក្ខាកាម​ទាំងអស់។ វិនិយោគិនភាគច្រើន​បានសម្តែង​នូវការរំពឹងទុក​យ៉ាង​មុតមាំ​ថា ក្រុមហ៊ុនហ្គោលលែននឹងបន្តរៀបចំ​សិក្ខាសាលា​បន្តទៀត​នាពេលអនាគត ដើម្បីជំរុញទស្សនវិស័យ​នៃការវិនិយោគ​របស់ប្រជាជនកម្ពុជា​ឲ្យកាន់តែ​មាន​ភាពទូលាយ និងជួយជំរុញ​ការអភិវឌ្ឍ​ទីផ្សារ​ហិរញ្ញវត្ថុ​កម្ពុជា​ឲ្យឆ្ពោះ​ទៅមុខ​មួយ​កម្រិត​ទៀត។

សូម​ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំតាមរយៈ​ការិយាល័យ​ក្រុមហ៊ុន​ហ្គោលវែល​ផ្ទាល់​ឬ​តាមរយៈ​អនឡាញ​ដើម្បីពិគ្រោះ​យោបល់​ជាមួយ​យើង​ខ្ញុំ។

Scroll Up