ជំណួប​ប្រជុំ​រវាង​តំណាង​ក្រុមហ៊ុន​ហ្គោលវែល និង​មន្ត្រី​គណៈកម្មការ​មូលបត្រ​កម្ពុជា

ក្រុមហ៊ុនហ្គោលវែល មានកិត្តិយស​យ៉ាងខ្លាំងដែល​បានអញ្ជើញជួប​ជាមួយ​នឹងមន្រ្តីនៃ​គណៈកម្មការមូលបត្រ​កម្ពុជា ដើម្បី​ចែករំលែកទស្សនៈ​របស់ខ្លួន​ចំពោះ​ស្ថានភាព​អភិវឌ្ឍន៍​នាពេលអនាគត​សម្រាប់វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ដ៏ដូចជា​ទីផ្សារជួញដូរ​ឧបករណ៍​និស្សន្ទ និងតួនាទី​របស់​ក្រុមហ៊ុនហ្គោលវែល​ក្នុងការលើកកម្ពស់​ការអភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​របស់ប្រទេសកម្ពុជា។

ក្នុងជំណួបនោះ ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា លោក ជា បុល្លិកា អនុប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​អន្តរការីមូលបត្រ​នៃគណៈកម្មការ​មូលបត្រ​កម្ពុជា លោក ជា ពន្លក នាយកប្រតិបត្តិ​នៃក្រុមហ៊ុន​ហ្គោលវែល និងអ្នកនាង ឡាញ់ ស្រីនាថ ភ្នាក់ងារ​ឈ្មួញជើងសា​ឧបករណ៍​និស្សន្ទ បានពិភាក្សា​អំពីសារៈសំខាន់​ដែល​រដ្ឋាភិបាល​យកចិត្តទុកដាក់​លើ​ការអភិវឌ្ឍន៍​វិស័យហិរញ្ញវត្ថុ​នៅ​កម្ពុជា ដែលក្នុង​ពេល​ថ្មីៗនេះ កម្ពុជាបានទាក់ទាញ​វិនិយោគិន​បរទេស​មួយចំនួនធំ​ចូលមក​ក្នុងប្រទេស​កម្ពុជា សម្រាប់​ការអភិវឌ្ឍ​ប្រទេស​ឲ្យកាន់តែ​​មាន​ភាព​រុងរឿង។

លោក ជា ពន្លក នាយក​ប្រតិបត្តិ​នៃក្រុមហ៊ុន​ហ្គោលវែល និងអ្នកនាង ឡាញ់ ស្រីនាថ ភ្នាក់ងារ​ឈ្មួញជើងសា​ឧបករណ៍​និស្សន្ទ បានថ្លែងអំណរគុណ​ចំពោះការទទួល​ស្គាល់​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ចំពោះ​ក្រុមហ៊ុន។ ក្រុមហ៊ុនហ្គោលវែល​មាន​ទីស្នាក់ការ​កណ្តាល​នៅក្នុង​ប្រទេសកម្ពុជា និងមាន​ក្រុមអ្នកជំនាញ​ផ្នែកហិរញ្ញវត្ថុ​នៅក្នុងទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ និងថ្នាក់គ្រប់គ្រង​ដែលមាន​បទពិសោធន៍​ជាច្រើន​ឆ្នាំ ដែលអាច​ផ្តល់ជូន​អតិថិជន​នូវវេទិការ​ជួញដូរមួយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ផលិតផល​ជួញដូរ​យ៉ាង​សម្បូរបែប ដូចជាមាស ប្រាក់ ប្រេងឆៅ និង​គូរូបិយប័ណ្ណ​គ្រប់ប្រភេទ។ ទន្ទឹម​នឹងនេះ ក្រុមហ៊ុន​ហ្គោលវែល នឹងអនុវត្ត​យ៉ាងតឹងរឹង​នូវវិធាន​របស់​គណៈកម្មការមូលបត្រ​កម្ពុជា ហើយប្តេជ្ញា​ផ្តល់ជូន​វិនិយោគិន​ក្នុងស្រុក​និងអន្តរជាតិ​នូវបទពិសោធន៍​ជួញដូរ​ប្រកបដោយស្តង់ដារនិងតម្លាភាព។

ឯកឧត្តម ស៊ូ សុជាតិ និង​លោក ជា បុល្លិកា ជឿជាក់ថា​ក្រុមហ៊ុន​ហ្គោលវែល ជាក្រុមហ៊ុន​ឈ្មួញជើងសា​ឧបករណ៍និស្សន្ទ​ដែលមាន​សក្តានុពលខ្លាំង និង​បានលើកទឹកចិត្ត​ឲ្យក្រុមហ៊ុន​ហ្គោលវែល​អភិវឌ្ឍអាជីវកម្មរបស់ខ្លួន​នៅក្នុង​ប្រទេសកម្ពុជា និងទៅកាន់ពិភពលោកនា​ពេលអនាគត និងក្លាយខ្លួន​ជាក្រុមហ៊ុន​គំរូល្អ​បំផុត​នៅក្នុង​វិស័យនេះ។ អ្នកនាង ឡាញ់ ស្រីនាថ ក៏បាន​លើកឡើងផង​ដែរថា ក្រុមហ៊ុនហ្គោលវែល​នឹងផ្តល់ព័ត៌មាន​អប់រំ​ហិរញ្ញវត្ថុ​ដល់វិនិយោគិន និងលើកកម្ពស់​ការយល់ដឹង​និងចំណេះដឹង​របស់​សាធារណៈជន​អំពី​វិស័យហិរញ្ញវត្ថុ ក្នុងគោលបំណង​ជួយជំរុញ​ការអភិវឌ្ឍទីផ្សារ​ជួញដូរ​ឧបករណ៍​និស្សន្ទ និងលើកកម្ពស់​កម្រិតនៃ​យន្តការ​ជួញដូរ​សម្រាប់​វិស័យ​ទាំងមូល ដែល​បានដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ទីផ្សារ​ឧបករណ៍និស្សន្ទ។

ក្រុមហ៊ុនហ្គោលវែលនឹងធ្វើការ​សហការជាមួយធនាគារ​ដែលត្រូវបានទទួលស្គាល់​ដោយធនាគារជាតិ​នៃកម្ពុជា និងគណៈកម្មការ​មូលបត្រកម្ពុជា ដើម្បី​ធានា​សុវត្ថិភាព និង​ផ្តល់​ការធានាចំពោះ​សាច់ប្រាក់​របស់វិនិយោគិន។ ក្រុមការងារ​ទាំងអស់​របស់ក្រុមហ៊ុន​ហ្គោលវែល នឹងខិតខំ​ផ្តល់ជូននូវ​សេវាកម្ម​ជួញដូរ​ប្រកប​ដោយ​វិជ្ជាជីវៈ ប្រសិទ្ធភាព និង​គុណភាពខ្ពស់ ដល់វិនិយោគិន​ក្នុងស្រុក និងអន្តរជាតិ និងប្រែក្លាយខ្លួនជា​ក្រុមហ៊ុន​ឈានមុខគេ​ក្នុង​ទីផ្សារ​​ឧបករណ៍​និស្សន្ទ​​នៅ​ក្នុង​​ប្រទេសកម្ពុជា និង​ទូទាំង​ពិភពលោក។

សូម​ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំតាមរយៈ​ការិយាល័យ​ក្រុមហ៊ុន​ហ្គោលវែល​ផ្ទាល់​ឬ​តាមរយៈ​អនឡាញ​ដើម្បីពិគ្រោះ​យោបល់​ជាមួយ​យើង​ខ្ញុំ។

Scroll Up