ក្រុមហ៊ុន​ហ្គោលវែល​បើក​សិក្ខាសាលា​ដើម្បី​ផ្សព្វផ្សាយ​ចំណេះ​ដឹង​ផ្នែក​វិនិយោគ​ហិរញ្ញវត្ថុ

ក្រុមហ៊ុនហ្គោលវែលតែងរៀបចំ​សិក្ខាសាលា​ហិរញ្ញវត្ថុ​យ៉ាងសកម្ម​ទាំងក្នុងតំបន់ និងវេទិកាផ្សេងៗ ក្នុងគោលបំណង​លើកកម្ពស់​ប្រសិទ្ធភាព​នៃផលិតផល​របស់ខ្លួន និង​ដើម្បីអនុញ្ញាត​ឲ្យវិនិយោគិនយល់​ច្បាស់អំពីឧបករណ៍​វិនិយោគ​ក្នុងវិស័យ​ជួញដូរ​ឧបករណ៍និស្សន្ទ និងទទួលបាន​ការយល់ដឹង​បន្ថែម​ទៀត​អំពីទីផ្សារ ព្រម​ទាំងផ្តល់ជូននូវចំណេះដឹង​និងទស្សនៈនៃ​ការគ្រប់គ្រងទ្រព្យធន​ប្រកបដោយ​ភាពជំនាញ។ កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ក្រុមហ៊ុនហ្គោលវែល​មានកិត្តិយសយ៉ាងខ្លាំង​ដែលបាន​អញ្ជើញ​លោក Zhen Quan Xi ដែល​មាន​បទពិសោធន៍​ជាង ២០ ឆ្នាំក្នុង​វិស័យហិរញ្ញវត្ថុ​មកចូលរួម​ក្នុងសិក្ខាសាលា​ដែល​រៀបចំឡើង​នៅ​ក្នុងអគារ Golden Tower ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការណែនាំ​ពីម៉ាក និងផលិតផល​របស់ក្រុមហ៊ុន​ដល់សិក្ខាកាម​ទាំងអស់។ ជាមួយនឹងការបង្ហាញ​នូវបទពិសោធន៍​វិនិយោគ និងការគ្រប់គ្រង​ទ្រព្យរយៈពេល​ជាច្រើនឆ្នាំក្នុង​ទីផ្សារ Forex សិក្ខាកាម​បានសម្តែងនូវ​ការយល់ដឹង និង​ទទួលបាននូវ​អត្ថប្រយោជន៍​យ៉ាងច្រើន​ពី​សិក្ខាសាលានេះ។

សិក្ខាសាលានេះ​ត្រូវបានធ្វើ​ឡើងក្រោម​ប្រធានបទ “វិធីសាស្រ្ត​ដែលទទួល​បាន​ផល​ចំណេញ” លោក Zhen បានចែករំលែក​នូវគន្លឹះសំខាន់ៗ​ដែលប្រមូលបាន​ដោយបទពិសោធន៍​នៃការជួញដូរជាច្រើនឆ្នាំ​របស់ខ្លួនជូនដល់​វិនិយោគិន ពោលគឺ “ដើមទុនធំ បរិមាណតូច” ។ ការវិនិយោគដើមទុនធំ សំខាន់បំផុតគឺត្រូវផ្តោត​លើសុវត្ថិភាព​របស់​សាច់ប្រាក់។ លោក Zhen បានណែនាំ​ពីម៉ាកនិងប្រវត្តិរបស់ក្រុមហ៊ុន​ជូនដល់​សិក្ខាកាម​ទាំងអស់។ ក្នុងនាមជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ​នាំមុខគេ​នៅកម្ពុជា និងទទួល​បានអាជ្ញាប័ណ្ណអាជីវកម្ម​ពីគណៈកម្មការ​មូលបត្រ​កម្ពុជា ក្រុមហ៊ុនហ្គោលវែល​ផ្តល់ជូនអតិថិជននូវ​សេវាកម្ម និងកម្មវិធីជួញដូរ​ដែលមានគុណភាពខ្ពស់ ដើម្បីធានាថា​អតិថិជនអាចធ្វើការ​ជួញដូរប្រកប​ដោយសុវត្ថិភាព និងអាច​ជឿទុកចិត្ត​បាន និងដើម្បីធានា​សុវត្ថិភាពនៃសាច់ប្រាក់​របស់​វិនិយោគិន​ផងដែរ។ ក្រុមហ៊ុនហ្គោលវែល ជាជម្រើសល្អ​បំផុត​សម្រាប់​វិនិយោគិន!

នៅក្នុងសិក្ខាសាលានេះ លោក Zhen បានណែនាំនូវ “វិធីសាស្រ្ត” ៤ យ៉ាងសម្រាប់​បទពិសោធន៍នៃ​ការវិនិយោគជូន​ដល់សិក្ខាកាម ក្នុងនោះរួមមាន “វិធីសាស្រ្ត” ប្រើប្រាស់ព័ត៌មាន​ទាន់ហេតុការណ៍​ដើម្បីចាប់យក​ហាងឆេងធំៗ “វិធីសាស្រ្ត” ប្រើប្រាស់ទិន្នន័យ​មូលដ្ឋាននៃប្រទេសនានា​ដើម្បីស្វែងយល់ពីនិន្នាការ​រយៈពេលយូរ​និងមធ្យម “វិធីសាស្រ្ត” គ្រប់គ្រងហានិភ័យ​មូលធន ពោលគឺ“ដើមទុនធំ បរិមាណតូច” និង “វិធីសាស្រ្ត” ជួញដូរលក្ខណៈ Martingale ដើម្បីបិទ​ប្រតិបត្តិការ​ដែលខាត និងទទួល​បានប្រាក់ចំណេញ​មកវិញ។ ជាមួយនឹងការស្វែងយល់​កាន់តែស៊ីជម្រៅលើគន្លឹះសំខាន់ៗ​មួយចំនួនសម្រាប់​ការវិនិយោគ សិក្ខាកាមទាំងអស់​ទទួលបាន​នូវលទ្ធផល​ជាទីគាប់ចិត្ត។ នៅក្នុងវគ្គសំណួរ-ចម្លើយ សិក្ខាកាម​បានធ្វើការសាកសួរ​យោបល់ជាមួយ​លោក Zhen យ៉ាងសកម្ម ហើយ​លោក Zhen ក៏បានផ្តល់ចម្លើយ​ដោយឥតស្ទាក់ស្ទើរ​ជូនសិក្ខាកាម​នីមួយៗផងដែរ។ សិក្ខាសាលានេះ​ត្រូវបានបញ្ចប់​ដោយជោគជ័យ ក្រោម​សម្លេងពិភាក្សា​ដ៏រស់រវើក។

ក្រុមហ៊ុនហ្គោលវែល ប្តេជ្ញាលើក​កម្ពស់ការអភិវឌ្ឍ​វិស័យជួញដូរ​ឧបករណ៍និស្សន្ទ ដោយផ្តល់ជូន​អតិថិជននូវ​សេវាកម្មប្រកប​ដោយវិជ្ជាជីវៈ និងល្អឥតខ្ចោះ ព្រមទាំង​ផលិតផលដែលមានគុណភាពខ្ពស់​បំផុត​នៅលើទីផ្សារ។ នៅឆ្នាំ ២០២០ ក្រុមហ៊ុនហ្គោលវែល​នឹងបន្តបោះ​ជំហានឆ្ពោះ​ទៅមុខ ដោយ​ខិតខំច្នៃប្រឌិត និងធ្វើបច្ចុប្បន្នភាព​ផលិតផល ក៏ដូចជា​អភិវឌ្ឍខ្លួន​ឲ្យកាន់តែ​ប្រសើរឡើង។

សូម​ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំតាមរយៈ​ការិយាល័យ​ក្រុមហ៊ុន​ហ្គោលវែល​ផ្ទាល់​ឬ​តាមរយៈ​អនឡាញ​ដើម្បីពិគ្រោះ​យោបល់​ជាមួយ​យើង​ខ្ញុំ។

Scroll Up