កម្មវិធីប្រកួតដើរតួរបស់ក្រុមហ៊ុនហ្គោលវែលត្រូវបានប្រារព្ធឡើងដោយជោគជ័យ
- 2020-03-03
ក្រុមហ៊ុនហ្គោលវែល តែងរៀបចំការបណ្តុះបណ្តាលផ្ទៃក្នុងយ៉ាងសកម្ម ក្នុងគោលបំណងបង្កើនសមត្ថភាពអាជីវកម្មរបស់បុគ្គលិក និងបង្កើតក្រុមអាជីវកម្មដ៏ឆ្នើមមួយ។ នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២០ ក្រុមហ៊ុនហ្គោលវែលបានរៀបចំកម្មវិធីប្រកួតដើរតួ ដោយមាន លោក George Black ប្រធានទីប្រឹក្សាហិរញ្ញវត្ថុនៃក្រុមហ៊ុនហ្គោលវែល ជាអ្នកវាយតម្លៃ និងដាក់ពិន្ទុ ចំពោះសមត្ថភាពផ្នែកលក់ និងជំនាញចរចារ របស់បេក្ខជនចូលរួមការប្រកួតចំនួន ១០ រូប។
បេក្ខជនចូលរួមការប្រកួតទាំង ១០ រូប បានឡើងលើឆាកប្រកួតជាបន្តបន្ទាប់ ជាមួយនឹងជំនឿចិត្តនិងស្មារតីមោះមុត ដោយចាប់ផ្តើមពីការណែនាំពីប្រវត្តិ និងផលិតផលក្រុមហ៊ុនជូនដល់អតិថិជន ព្រមទាំងឆ្លើយសំនួរខ្លីៗពាក់ព័ន្ធនឹងរបៀបប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុដើម្បីរកប្រាក់ចំណេញពីទីផ្សារក្នុងអំឡុងពេលរីករាលដាលនៃជម្ងឺកូវិដ-១៩ និងការប្រើប្រាស់ឧបករណ៍ផ្សេងទៀតដើម្បីទទួលបានភាពជោគជ័យក្នុងផ្សារភាគហ៊ុនពិភពលោក ខណៈពេលដែលមានភាពច្របូកច្របល់។ ទស្សនិកជនបានស្រែកលើកទឹកចិត្ត និងអបអរសាទរចំពោះការសម្តែងដ៏អស្ចារ្យរបស់បេក្ខជនទាំងអស់។ បន្ទាប់ពីការប្រកួតប្រជែងយ៉ាងស្វិតស្វាញបានបញ្ចប់ បេក្ខជននីមួយៗត្រូវបានវាយតម្លៃនិងដាក់ពិន្ទុ ដើម្បីជ្រើសរើសអ្នកឆ្នើមក្នុងចំណោមអ្នកឆ្នើម។ ជាចុងបញ្ចប់ លោក George Black បានឡើងប្រគល់ប័ណ្ណកិត្តិយស និងរង្វាន់ ជូនដល់បេក្ខជនគ្រប់រូប។
លោក Black បានមានប្រសាសន៍ថា លទ្ធផលនៃការប្រកួតប្រជែងនេះគ្រាន់តែជាការបូកសរុបសម្រាប់រយៈពេលនេះប៉ុណ្ណោះ មិនមានន័យថាបានបញ្ចប់ទាំងស្រុងនោះទេ។ បេក្ខជនបានចែករំលែកបទពិសោធន៍ដ៏មានតម្លៃរបស់ខ្លួនតាមរយៈការប្រកួតនេះ ហើយក៏បានរកឃើញចំនុចដែលខ្លួនត្រូវកែលម្អបន្ថែមផងដែរ។ តាមរយៈការរៀនសូត្រដើម្បីបន្តការកែលម្អចំនុចខ្សោយរបស់ខ្លួន នឹងជួយឲ្យពួកគេមានសមត្ថភាពកំណត់ទិសដៅវិនិយោគរបស់អតិថិជនបានកាន់តែប្រសើរ។ នេះក៏ជាស្មារតីតំណាងរបស់ក្រុមហ៊ុនហ្គោលវែលផងដែរ ដែលតែងសង្កត់ធ្ងន់ថា “មិនមានអ្វីល្អឥតខ្ចោះនោះទេ មានតែការធ្វើឲ្យប្រសើរជាងមុន” ។ នៅថ្ងៃអនាគត ក្រុមហ៊ុនហ្គោលវែលនឹងបន្តខិតខំ និងរួមសាមគ្គីគ្នា ដើម្បីផ្តល់ជូននូវសេវាកម្មប្រកបដោយវិជ្ជាជីវៈ និងគុណភាពខ្ពស់បំផុត ដល់វិនិយោគិនទាំងអស់ ។