ហ្គោលវែល​អញ្ជើញ​ជា​វាគ្មិន​ក្នុងសិក្ខាសាលា​ដែល​រៀបចំ​ឡើង​ដោយ​គណៈកម្មការ​មូលបត្រ​កម្ពុជា

ក្នុងនាមជាក្រុមហ៊ុនឈ្មួញជើងសា​ឧបករណ៍និស្សន្ទ​អន្តរជាតិ​ដែលឈានមុខគេ​នៅកម្ពុជា ក្រុមហ៊ុន​ហ្គោលវែល​តែងចូលរួមចំណែក​ក្នុងការផ្សព្វផ្សាយ​និងលើកកម្ពស់​ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា ហើយគណៈកម្មការមូលបត្រកម្ពុជា (ហៅកាត់ថា “គ.ម.ក”) ក៏តែងតែគាំទ្រ​នូវទស្សនវិស័យ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុនហ្គោលវែល​យ៉ាង​ពេញទំហឹង​ផងដែរ។ នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៨ គ.ម.ក បានអញ្ជើញ​ក្រុមហ៊ុន​ហ្គោលវែល​ចូលរួមធ្វើ​បទ​បង្ហាញស្តីពី “និន្នាការអភិវឌ្ឍន៍ថ្មី​នៃការជួញដូរ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា” ក្នុង​សិក្ខាសាលា​អប់រំ​របស់ខ្លួន និងផ្តល់ព័ត៌មាន​ពាក់ព័ន្ធក្នុង​វិស័យ​ជូនដល់​សិក្ខាកាមទាំងអស់។

ក្នុងសុន្ទរកថាស្វាគមន៍​របស់ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា បានលើកឡើង​ថា ឯកឧត្តម​សូមថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅ​ដល់​អ្នកជំនាញ​ក្នុង​វិស័យទាំងអស់​ចំពោះការចែករំលែកចំណេះ​ដឹង និង​ទស្សនៈហិរញ្ញវត្ថុ​ប្រកប​ដោយវិជ្ជាជីវៈ ជូន​ដល់ប្រជាជន​កម្ពុជា ក៏ដូចជា​​ការចូលរួម​ក្នុងការ​កែលម្អ​កម្រិតយល់ដឹងផ្នែកហិរញ្ញវត្ថុនៅទូទៅប្រទេសកម្ពុជាផងដែរ។ លើសពីនេះ ឯកឧត្តមក៏បាន​បញ្ជាក់ពី​សារៈសំខាន់​នៃ​សិក្ខាសាលា​នេះ ក៏ដូចជា​តួនាទីសំខាន់ៗ​របស់គ.ម.ក ក្នុងការជំរុញ​ការអភិវឌ្ឍសេដ្ឋកិច្ច​ទាំងក្នុង​ប្រទេស​និងក្នុងតំបន់។ នៅក្នុងសិក្ខា​សាលា​នេះ វាគ្មិនបាន​បង្ហាញពី​ការវិភាគហិរញ្ញវត្ថុ​ដ៏​សំបូរបែប និង​ទស្សន​វិស័យ​ពិសេសៗ​ជាច្រើន។ ក្រៅពីអ្នកសារព័ត៌មាន ក៏​មានការ​ចូលរួមផងដែរ​ពីសំណាក់​មន្រ្តីជាន់ខ្ពស់​នៃគ.ម.ក និង​តំណាង​ក្រុមហ៊ុនផ្គត់ផ្គង់​សន្ទនីយភាព និងក្រុមហ៊ុន​ឈ្មួញជើងសារ​ឧបករណ៍​និស្សន្ទ​ជាច្រើន​រូបទៀត។

លោក ជា ពន្លក នាយក​ប្រតិបត្តិ​នៃក្រុមហ៊ុនហ្គោលវែល​ត្រូវបានអញ្ជើញចូលរួម​ជាវាគ្មិន​កិត្តិយស​ក្នុងកិច្ចពិភាក្សា​តុមូល។ នៅក្នុង​កិច្ចពិភាក្សា​នោះ លោកបានចែក​រំលែក​ទស្សនៈ​របស់ខ្លួន​លើ​ប្រធានបទ “ហានិភ័យ​នៃការវិនិយោគ​លើ​ឧបករណ៍​និស្សន្ទ និងយុទ្ធសាស្ត្រ​កាត់​បន្ថយហានិភ័យ” ។ សិក្ខាកាម​ទាំងអស់​ទទួលបាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ពីកិច្ចពិភាក្សា​នេះ។ ជាមួយគ្នានេះដែរ លោកក៏បានផ្តល់​ចម្លើយប្រកប​ដោយ​ភាពជំនាញ​ក្នុងវគ្គ​សំណួរ-ចម្លើយ និងទទួលបាន​ការអបអរសាទរ​យ៉ាងកក់ក្តៅ​ពី​សិក្ខាកាម​ផងដែរ។

ក្រុមហ៊ុនហ្គោលវែល​សន្យាថានឹងគាំទ្រផែនការ Roadshow របស់​គ.ម.ក​តាមបណ្តាខេត្តនានា​នៃប្រទេសកម្ពុជា​នាពេលអនាគត និងរួមគ្នា​លើកកម្ពស់​ការ​យល់ដឹង និងទស្សនៈ​នៃ​ការគ្រប់គ្រងហិរញ្ញវត្ថុ​របស់​ប្រជាជន​នៅ​ទូទាំងប្រទេស ព្រមទាំងខិតខំ​ប្រឹងប្រែង​អភិវឌ្ឍវិស័យ​ជួញដូរ​ឧបករណ៍​និស្សន្ទ​ក្នុង​ប្រទេស និងសុខុមាលភាព​របស់ប្រជាជន​នៅក្នុង​ប្រទេស​និងតំបន់។ នាថ្ងៃអនាគត ដោយមាន​ការចូលរួម​ពីអ្នកជំនាញ​ក្នុងវិស័យ ក្រុមហ៊ុនហ្គោលវែល​នឹងដឹកនាំ​វិស័យជួញដូរ​ឧបករណ៍​និស្សន្ទ​ឲ្យ​រីក​ចម្រើន​រុងរឿង និងព្យាយាមប្រែក្លាយខ្លួន​ឲ្យទៅជា​ក្រុមហ៊ុន​ឈ្មួញជើងសា​ឧបករណ៍​និស្សន្ទ​អន្តរជាតិ​ដែល​ឈានមុខគេ​បំផុត។

សូម​ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំតាមរយៈ​ការិយាល័យ​ក្រុមហ៊ុន​ហ្គោលវែល​ផ្ទាល់​ឬ​តាមរយៈ​អនឡាញ​ដើម្បីពិគ្រោះ​យោបល់​ជាមួយ​យើង​ខ្ញុំ។

Scroll Up