អបអរសាទរ​ការបញ្ចប់​ដោយជោគជ័យ​នូវពិធីជប់លៀង​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន​ហ្គោលវែល ខាភីថល

នៅល្ងាចថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២០ ពិធីជប់លៀង​ប្រចាំឆ្នាំរបស់ក្រុមហ៊ុនហ្គោលវែល​ត្រូវបានរៀបចំ​ឡើងនៅ​សណ្ឋាគារ​សូហ្វីតែល ភូគីត្រា ភ្នំពេញ ដោយមាន​ការអញ្ជើញចូលរួម​ពីសំណាក់​ភ្ញៀវកិត្តិយស​ជាច្រើន​មកពី​ទូទាំងពិភពលោក។

ពិធីជប់លៀងនេះ ជាឱកាសដ៏ល្អបំផុតសម្រាប់ការពិនិត្យ​មើលសមិទ្ធិផល​ឆ្នើម​ដែលបង្កើត​ដោយ​ក្រុមហ៊ុននៅឆ្នាំ ២០១៩ និងជាការលើកទឹកចិត្ត​ចំពោះលទ្ធផល​ការងារឆ្នើម​របស់បុគ្គលិក​គ្រប់រូបផងដែរ។ នៅឆ្នាំ ២០១៩ ក្រុមហ៊ុនហ្គោលវែល​ទទួលបានសមិទ្ធិផល​ជាច្រើន ដែលក្នុងនោះអ្វី​ដែលគួរឲ្យ​កត់សម្គាល់​បំផុតនោះ​គឺ ក្រុមហ៊ុនហ្គោលវែល​បានបញ្ចប់ Roadshow តាមបណ្តាខេត្ត​ចំនួន ២៥ នៅកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការ​ជាមួយ​នឹងក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និង​គណៈកម្មការមូលបត្រ​កម្ពុជា រួមនិង​សាលារាជធានី-ខេត្តក្រុងនានា។ ដំណើរ Roadshow នេះត្រូវបាន​ធ្វើឡើងស្ទើរ​គ្រប់ដែនដី​ទាំងអស់​ក្នុង​ព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណង​ផ្សព្វផ្សាយ​ចំណេះដឹង និងបទពិសោធន៍​នៃទីផ្សារជួញដូរ​ឧបករណ៍និស្សន្ទ​នេះទៅ​កាន់សាធារណៈជន​នៅគ្រប់ទីកន្លែង។

លោកជំទាវ ឆាយ លក្ខិណា អគ្គនាយិកានៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បាន​ថ្លែងសុន្ទរកថា​ស្វាគមន៍ និងសម្តែងនូវអំណរគុណ​យ៉ាងជ្រាលជ្រៅ​ដល់ភ្ញៀវកិត្តិយស​ទាំងអស់​នៅរាត្រីនោះ។ វត្តមានរបស់ភ្ញៀវកិត្តិយស​ទាំងអស់ ជាមហាកិត្តិយស​ដ៏ថ្លៃថ្លា​សម្រាប់យើងខ្ញុំ។ ពិធីជប់លៀង​នេះ​ត្រូវបានធ្វើឡើង​ក្រោម​ប្រធានបទ “Green Oasis” ដែលជានិមិត្តរូប​បញ្ជាក់ថា​យើងមិនត្រឹមតែ​យកចិត្តទុកដាក់​ចំពោះ​ជោគជ័យរបស់ខ្លួន​ប៉ុណ្ណោះទេ តែយើងក៏ប្តេជ្ញា​បង្កើតបរិយាកាស​ស្រស់ស្អាត​និងបៃតងមួយ​ផងដែរ។ ខ្ញុំជឿជាក់ថា រាត្រីនេះនឹងក្លាយជារាត្រី​ដែលមិនអាច​បំភ្លេចសម្រាប់យើង​គ្រប់គ្នា សូមភ្ញៀវកិត្តិយស​ទាំងអស់ទទួល​បាននូវភាពសប្បាយរីករាយ​ជាមួយ​យើង​ទាំងអស់​គ្នា។

គណៈគ្រប់គ្រងរបស់ក្រុមហ៊ុនបានពិនិត្យ​មើលការអនុវត្តន៍របស់​ខ្លួននៅ​ឆ្នាំនេះ ដោយ​បញ្ជាក់ថា ភាពជោគជ័យ​របស់ក្រុមហ៊ុនសព្វថ្ងៃនេះ​កើតចេញពីការគាំទ្រ​របស់មិត្តៗទាំងអស់។ ទីផ្សារជួញដូរឧបករណ៍និស្សន្ទ​នៅកម្ពុជា​កំពុងមានការអភិវឌ្ឍ​ជារៀងរាល់​ឆ្នាំ និងដោយ​ការប្រកាន់ខ្ជាប់​នូវបេសកកម្ម​ផ្សព្វផ្សាយ​ចំណេះដឹង និងបទពិសោធន៍​ក្នុងវិស័យជួញដូរ​ឧបករណ៍និស្សន្ទ​ទៅកាន់ប្រជាជន​កម្ពុជា ក្រុមហ៊ុនហ្គោលវែល​ប្តេជ្ញាចិត្ត​ផ្តល់ការអប់រំ និងការណែនាំ​ដែល​ពាក់ព័ន្ធ ជូនដល់​ប្រជាជនក្នុង​តំបន់ក្នុងវិធីសាស្ត្រ​មួយប្រកបដោយ​ភាពត្រឹមត្រូវ ហើយបេសកកម្មនេះ​ត្រូវបាន​សម្រេច​ជាមូលដ្ឋានហើយ។ ជាមួយគ្នានេះ​ផងដែរ គណៈគ្រប់គ្រង​បានសង្កត់ធ្ងន់​ថា ក្នុងនាមជាក្រុមហ៊ុន​ឈានមុខគេ​ក្នុងវិស័យ​ជួញដូរ​ឧបករណ៍និស្សន្ទ និងជាទូត​ក្នុងការលើកកម្ពស់​និងផ្សព្វផ្សាយវិស័យ​ជួញដូរឧបករណ៍​និស្សន្​ទជាលក្ខណៈ​សកលលោក​នោះ ក្រុមហ៊ុនហ្គោលវែល​មានកិត្តិយស​ចូលរួមចំណែក​ក្នុងការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា។

លើសពីនេះទៀត ពិធីជប់លៀងនេះក៏បាន​រៀបចំផងដែរ​នូវការសម្តែង និង​ការកំសាន្ត​ដ៏សំបូរបែប។ ពិធីជប់លៀងនេះ​ត្រូវបានបើកកម្មវិធី​ក្រោមរបាំប្រពៃណី​កម្ពុជា​ដ៏​ស្រស់ស្អាត។ កញ្ញា សុគន្ធ និសា ដែលជាតារា​ចម្រៀងល្បី​មួយរូប​ប្រចាំ​កម្ពុជា បាននាំមក​នូវ​ការសម្តែង​ដ៏អស្ចារ្យ​ដល់ភ្ញៀវ​ទាំងអស់ ដែលធ្វើឲ្យ​កម្មវិធីទាំងមូលមាន​បរិយាកាស​រ៉ូមែនទិក និងប្រកប​ដោយភាពផ្អែមល្ហែម។ បន្ទាប់ពីនេះ គណៈ​គ្រប់គ្រងក៏​បានចាប់ផ្តើម​ការរាំ ដែលញ៉ាំងឲ្យភ្ញៀវកិត្តិយស​ទាំងអស់​ឡើងរាំ​ជាមួយគ្នា​យ៉ាង​សប្បាយ​រីករាយ។

អបអរសាទរឆ្នាំថ្មី យុគសម័យថ្មី។ ពិធីជប់លៀង​ដ៏អធិកអធម​នេះ គឺជា​ការសង្ខេប​សម្រាប់ឆ្នាំមុន និង​ជាការ​រំពឹងទុក​សម្រាប់ឆ្នាំ​ខាងមុខនេះ។ ក្រុមហ៊ុនហ្គោលវែល​នឹងបន្ត​ដំណើររបស់​ខ្លួននៅឆ្នាំ ២០២០ ដោយមាន​បេសកកម្ម​ជួយជម្រុញ​ការអភិវឌ្ឍ​របស់ប្រទេស​កម្ពុជា និងបង្កើត​ភាពរុងរឿងថ្មី​ក្នុង​យុគ​សម័យ​ថ្មី។

សូម​ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំតាមរយៈ​ការិយាល័យ​ក្រុមហ៊ុន​ហ្គោលវែល​ផ្ទាល់​ឬ​តាមរយៈ​អនឡាញ​ដើម្បីពិគ្រោះ​យោបល់​ជាមួយ​យើង​ខ្ញុំ។

Scroll Up