ហ្គោលវែលចូលរួមឧបត្ថម្ភពិព័រណ៍ iFX Expo Asia និងផ្សព្វផ្សាយឱកាសវិនិយោគនៅកម្ពុជា
- 2019-01-23
ក្រុមហ៊ុនហ្គោលវែលតែងចូលរួមយ៉ាងសកម្មនៅក្នុងការតាំងពិព័រណ៍អន្ដរជាតិធំៗ និងខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យជួញដូរឧបករណ៍និស្សន្ទនៅកម្ពុជា។ លើកនេះ ក្រុមហ៊ុនហ្គោលវែលទទួលបានការអញ្ជើញពីពិព័រណ៍ហិរញ្ញវត្ថុ B2B ដ៏ធំបំផុតលើពិភពលោក ដើម្បីចូលរួមក្នុងពិព័រណ៍ហិរញ្ញវត្ថុ iFX Expo Asia ឆ្នាំ ២០១៩ ដែលបានប្រារព្ធធ្វើនៅទីក្រុងហុងកុង ហើយបានក្លាយជាអ្នកឧបត្ថម្ភផ្តាច់មុខសាលធ្វើបទបង្ហាញដែលមានភាពលេចធ្លោរបំផុត និងទទួលបានការគាំទ្រពីសហគ្រាសនាំមុខ សហគ្រិនល្បីល្បាញ ធនាគារិក និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុផ្សេងទៀតមកពីជុំវិញពិភពលោក។ លើសពីនេះ ក្រុមហ៊ុនក៏បានចែករំលែកការយល់ដឹង និងការវិភាគស្ថានភាពអភិវឌ្ឍន៍ហិរញ្ញវត្ថុជាមួយភ្ញៀវកិត្តិយសដែលមកពីទូទាំងពិភពលោក និងជំរុញវិនិយោគិនឲ្យធ្វើការពិភាក្សាលើប្រធានបទក្តៅៗនៅក្នុងវិស័យនេះផងដែរ។
លោក ជា ពន្លក នាយកប្រតិបត្តិនៃក្រុមហ៊ុនហ្គោលវែល និងលោក Neph Vargas ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនហ្គោលវែល បានដឹកនាំក្រុមការងារចូលរួមក្នុងការតាំងពិព័រណ៍នេះ។ នៅក្នុងការតាំងពិព័រណ៍នោះ ពួកគាត់ក៏បានជួបជាមួយអ្នកធ្វើសេចក្តីសម្រេចចិត្តការវិនិយោគហិរញ្ញវត្ថុ អង្គភាពតាំងពិព័រណ៍ និងក្រុមហ៊ុនផ្គត់ផ្គង់មកពីទូទាំងពិភពលោក ជាពិសេសក្រុមហ៊ុនហ្គោលវែលបានអញ្ជើញមន្រ្តីនៃគណៈកម្មការមូលបត្រកម្ពុជាចូលរួមការតាំងពិព័រណ៍នេះដែរ ដើម្បីបង្ហាញឱកាសវិនិយោគដ៏ល្អបំផុតរបស់ប្រទេសកម្ពុជាដល់ពិភពលោក និងលើកកម្ពស់ស្មារតីមិត្តភាព និងសហប្រតិបត្តិការក្នុងចំណោមសហគ្រាស ព្រមទាំងបង្កើតបណ្តាញទំនាក់ទំនងរវាងគ្នានិងគ្នាផងដែរ។
លោក Neph Vargas បានមានប្រសាសន៍ថា ក្រុមហ៊ុនហ្គោលវែលមានបណ្តាញអាជីវកម្មរឹងមាំ និងក្រុមបច្ចេកទេសជំនាញ ដែលមានទីតាំងនៅក្នុងប្រទេសនិងទីក្រុងជាច្រើនក្នុងទ្វីបអាស៊ី ដែលក្នុងនោះរួមមានប្រទេសកម្ពុជា ចិន តៃវ៉ាន់ ហុងកុង ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និងថៃ។ យើងសូមស្វាគមន៍អតិថិជនមកពីទូទាំងពិភពលោកដែលចាប់អារម្មណ៍ក្នុងការវិនិយោគ ឬមានបំណងសហការគ្នាមកកាន់ប្រទេសកម្ពុជា។ នាថ្ងៃអនាគត ក្រុមហ៊ុនហ្គោលវែលនឹងបន្តពង្រីកវិសាលភាពអាជីវកម្មនៅប្រទេសកម្ពុជា និងទូទាំងសកលលោក និងរួមគ្នាជាមួយវិនិយោគិនដើម្បីឈានដល់ចំណុចកំពូលនៃភាពជោគជ័យ។