ហ្គោលវែលចូលរួម​ព្រឹត្តិការណ៍​​សប្បុរសធម៌​​រួមគ្នាមួយ នៅខេត្ដកំពង់ចាម​និងខេត្ដកណ្ដាល

នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២០ ក្រុមហ៊ុនហ្គោលវែលបានចូលរួមព្រឹត្តិការណ៍សប្បុរសធម៌រួមគ្នាមួយនៅខេត្ដកំពង់ចាម និងខេត្ដកណ្តាល ដោយផ្តល់ជូននូវម៉ាសពេទ្យ ថ្នាំសម្លាប់មេរោគ និងសម្ភារៈផ្គត់ផ្គង់ផ្សេងទៀតដល់ប្រជាពលរដ្ឋជាង ៨០០ គ្រួសារ ដើម្បីការពារ​ការឆ្លង​រីករាលដាលនៃជម្ងឺកូវិដ-១៩ ក្នុងតំបន់នេះ។

ព្រឹត្តិការណ៍នេះមានការចូលរួមពីសំណាក់ក្រុមហ៊ុនជាច្រើន។ ដោយមានការដឹកនាំរបស់លោក ជា ពន្លក នាយកប្រតិបត្តិ​​នៃក្រុមហ៊ុន​ហ្គោលវែល ក្រុមការងារ​ទាំងអស់​បានធ្វើដំណើរ​ទៅកាន់សហគមន៍​សរុប​ចំនួន ៩ ដែលក្នុងនោះ​រួមមាន Krabau, Roka Koy, Angkor Ban, Khchau, Sdau, Kang Ta Noeng និង Roka Ar ក្នុង​ខេត្តកំពង់ចាមនិង ឃុំព្រែកតាកូវ និងឃុំស្វាយជ្រុំ ខេត្តកណ្តាល ដើម្បី​ផ្តល់ភាពកក់ក្តៅ​និងការគាំទ្រ​ដល់ប្រជាជន​នៅទីនោះ។

កន្លងមក ក្រុមហ៊ុនហ្គោលវែល​បានចូលរួមយ៉ាងសកម្មនៅក្នុង​សកម្មភាព​សប្បុរសធម៌ និងកិច្ចការសង្គមនានា។ ក្រុមហ៊ុនតែងលើកទឹកចិត្តបុគ្គលិក​ឲ្យចូលរួម​ក្នុងសកម្មភាព​សង្គម និងប្រែក្លាយ​សកម្មភាពនេះ​ឲ្យទៅជាផ្នែកមួយ​នៃទម្លាប់របស់​បុគ្គលិកទាំងអស់។ រួមពេលដែលក្រុមហ៊ុន​ផ្តោតសំខាន់​លើអាជីវកម្ម បុគ្គលិកនីមួយៗ​អាចប្រើប្រាស់​ពេលវេលា​ផ្ទាល់ខ្លួន ដើម្បីគាំទ្រ​និងជួយក្រុមគ្រួសារ​និងប្រជាជនងាយ​រងគ្រោះ​នៅក្នុងបណ្តា​ខេត្តនានា​ផងដែរ។

នៅថ្ងៃដដែលនោះ ក្រុមគ្រួសារទាំងអស់បានថ្លែងអំណរគុណ​ដល់ក្រុមហ៊ុន​ហ្គោលវែល និងក្រុមហ៊ុនដទៃទៀត​ដែលបានផ្តល់ភាព​សប្បុរសធម៌ ការយកចិត្ត​ទុកដាក់ និង​ការគាំទ្រ​ចំពោះ​ពួកគាត់។ ជាមួយគ្នានេះដែរ ដំណើរសប្បុរសធម៌នេះ​ក៏បានបង្កើត​អនុស្សាវរីយ៍ដែល​មិនអាចបំភ្លេចបាន ព្រមទាំងបាន​បង្កើតស្មារតីក្រុម​យ៉ាងល្អសម្រាប់​សមាជិកទាំងអស់ ។

សូម​ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំតាមរយៈ​ការិយាល័យ​ក្រុមហ៊ុន​ហ្គោលវែល​ផ្ទាល់​ឬ​តាមរយៈ​អនឡាញ​ដើម្បីពិគ្រោះ​យោបល់​ជាមួយ​យើង​ខ្ញុំ។

Scroll Up