ប្រូម៉ូសិន​ពិសេស​សម្រាប់​ឆ្នាំ​២០២០!

រង្វាន់​សម្រាប់អតិថិជនថ្មី និងរង្វាន់សម្រាប់​​អតិថិជន​បើកគណនី​សាកល្បង ក្នុង​កម្រិត​ទឹកប្រាក់ ៥០០ ដុល្លារ​អាមេរិក

រយៈពេល​កម្មវិធី៖ ថ្ងៃទី ១ ខែមករា ដល់ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០

ព័ត៌មានលម្អិត៖
អតិថិជនអាចជ្រើសរើស​ជម្រើស​ណាមួយក្នុងចំណោម​ជម្រើសខាងក្រោម​ដោយផ្អែកលើ​បទពិសោធន៍​វិនិយោគផ្ទាល់ខ្លួន​របស់​លោកអ្នក។

ជម្រើស១៖ រង្វាន់​សម្រាប់​អតិថិជនថ្មី
១) បន្ទាប់ពីអតិថិជនថ្មីបើកគណនី​ដោយ​ជោគជ័យ និងធ្វើការ​ដាក់ប្រាក់អប្បបរមា​ចំនួន ១០០០ ដុល្លារអាមេរិក​ទៅក្នុងគណនី​ជួញដូរ​ផ្លូវការ​របស់​អតិថិជន​រួច នោះទឹកប្រាក់​ឥណទាន​ចំនួន ៨៨ ដុល្លារ​អាមេរិក​នឹងត្រូវ​បានផ្តល់​ជូន​បន្ថែម​ភ្លាមៗ។ ចំនួនទឹកប្រាក់ឥណទាន​អាចត្រូវ​បាន​ជួញដូរ​ភ្លាមៗ និងអាចធ្វើការ​កាត់កង​និង​ការខាតបង់​បាន។
(២) បន្ទាប់ពីទទួលបាន​ទឹកប្រាក់ឥណទានបន្ថែម​រួច ប្រសិនបើអតិថិជន​ធ្វើការ​ជួញដូរសរុប​បាន​ចំនួន ២ ឡូត៍ (ឯកតាជួញដូរស្តង់ដារ) ឬ​ច្រើន​ជាងនេះ នោះ​ទឹកប្រាក់​ឥណទាននេះ (៨៨ ដុល្លារអាមេរិក) នឹងត្រូវ​បានបន្ថែម​ចូលក្នុងគណនីជួញដូរ​របស់​អតិថិជន​តែម្តង ពោលគឺអតិថិជន​អាចធ្វើការ​ដកប្រាក់នេះ​នៅពេលណាមួយ​ក៏បាន។
(៣) ប្រសិនបើអតិថិជន​ដាក់ពាក្យសុំដកប្រាក់​ឬផ្ទេរប្រាក់ឥណទាន​ខាងលើ​ដោយមិនបាន​បំពេញ​តាមលក្ខខណ្ឌ​តម្រូវនៃ​ការជួញដូរ នោះចំនួន​ប្រាក់ឥណទាន​ខាងលើនឹង​ត្រូវ​កាត់កង​ចេញ​មកវិញ។

ជម្រើស២៖ រង្វាន់សម្រាប់​អតិថិជន​បើកគណនី​សាកល្បង ក្នុង​កម្រិត​ទឹកប្រាក់ ៥០០ ដុល្លារ​អាមេរិក
(១) បន្ទាប់ពី​ការបើកគណនី​ដោយ​ជោគជ័យ​រួច អតិថិជនថ្មី​អាចដាក់ពាក្យ​សុំបើកគណនី​សាកល្បង​ក្នុងពេល​ជាមួយ​គ្នា (តទៅ​ហៅ​កាត់ថា “គណនី​ហ្គោលវែល”) ។ អតិថិជន​ម្នាក់អាច​បើកគណនី​ហ្គោលវែល​បាន​តែមួយប៉ុណ្ណោះ។
(២) គណនីហ្គោលវែល​មាន​ផ្ទុកនូវទឹ​កប្រាក់សាកល្បង​ចំនួន ៥០០ ដុល្លារ​អាមេរិក​សម្រាប់ធ្វើការ​ជួញដូរ។ ទឹកប្រាក់​សាកល្បង​មិនអាច​ធ្វើការដក ឬផ្ទេរចេញ​ពីគណនី​បានទេ។ ប្រសិនបើ​ក្នុងរយៈពេល​សុពលភាព អតិថិជន​ទទួល​បានប្រាក់ចំណេញ​ចាប់ពី ២០០ ដុល្លារ​អាមេរិក​ឡើងទៅ អតិថិជនអាច​ដាក់ពាក្យស្នើ​សុំ​ផ្ទេរចំណែក​ណាមួយ​នៃប្រាក់ចំណេញ​ទៅក្នុងគណនី​ផ្លូវការ​របស់អតិថិជន ក្រោម​សមាមាត្រ ១០:១ ។ ទឹកប្រាក់​អតិបរមា​ដែល​អាច​ផ្ទេរបាន ស្មើនឹង ៥០០ ដុល្លារ​អាមេរិក​នៃប្រាក់ចំណេញ​ក្នុង​គណនី​សាកល្បង ឬ ប្រាក់សុទ្ធ ៥០ ដុល្លារ​អាមេរិក ។
(៣) រយៈពេលសុពលភាព៖ ១ ខែពេញ ដោយ​គិតចាប់ពីថ្ងៃ​ដាក់ពាក្យស្នើសុំ។ ក្រោយ​ពេលហួស​កាល​កំណត់ រាល់​ការជួញដូរ​នឹងត្រូវ​បាន​ហាមឃាត់ ហើយប្រតិបត្តិការ​ជួញដូរ​ដែលកំពុង​ដំណើរការ​ទាំងអស់​នឹងត្រូវបានបិទ។ ប្រសិន​បើ​ប្រាក់ចំណេញ​ក្នុង​គណនីមិនត្រូវបានផ្ទេរ​ទៅគណនី​ពិតប្រាកដ​ក្នុងរយៈពេល​មួយខែ បន្ទាប់ហួស​កាលកំណត់ នោះអតិថិជន​ត្រូវបាន​ចាត់ទុកថា​បានបោះបង់ចោល​ប្រាក់ចំណេញ​នោះ ហើយគណនី​ហ្គោលវែល​ក៏នឹងត្រូវ​បាន​លុបចោល។
(៤) រង្វាន់ទ្វេដង! បន្ទាប់ពី​ប្រាក់ចំណេញ​ត្រូវបានផ្ទេរ​ចូលក្នុងគណនី​ពិតតាម​សមាមាត្រ​ខាងលើរួច អតិថិជន​អាចធ្វើការ​ដកប្រាក់​ចំណេញនោះ​ដោយ​គ្មានលក្ខខណ្ឌ (រហូត​ដល់ ៥០ ដុល្លារ​អាមេរិក)។ ប្រសិនបើ​អតិថិជន​ដាក់​ប្រាក់ក្នុង​គណនី​ពិត​របស់​ខ្លួនយ៉ាងតិច ១០០០ ដុល្លារ​អាមេរិក និង​សន្សំប្រតិបត្តិការ​ជួញដូរចាប់ពី ១ ឡូត៍ឡើងទៅ នោះរង្វាន់ប្រាក់ចំណេញអាចកើនឡើងទ្វេដង ( រហូតដល់ ១០០ ដុល្លារអាមេរិក)។
(៥) ព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជនក្នុងគណនីហ្គោលវែល និងគណនីពិត ត្រូវតែដូចគ្នា​ទាំងស្រុង។ បើមិនដូច្នេះទេ រាល់ប្រាក់ចំណេញ​ដែលទទួលបាន និងការផ្ទេរ​ប្រាក់ចំណេញ​នៅក្នុងកម្មវិធី​ផ្តល់រង្វាន់នេះ​នឹងត្រូវចាត់​ទុកថាគ្មានសុពលភាព។

កំណត់ចំណាំ៖
១. កម្មវិធីនេះនឹងត្រូវ​បានអនុវត្តចំពោះ​អតិថិជនបើកគណនីថ្មី​ក្នុងកំឡុងពេលប្រូម៉ូសិនប៉ុណ្ណោះ។
២. លក្ខខណ្ឌតម្រូវនៃការតម្កល់ប្រាក់​ដែលបានរៀបរាប់ក្នុង​ជម្រើស ១ និងជម្រើស ២ ខាងលើ ត្រូវបាន​កំណត់សម្រាប់​តែទឹកប្រាក់​ដាក់តម្កល់​លើកដំបូងតែប៉ុណ្ណោះ។
៣. អតិថិជនអាច​ដាក់ពាក្យស្នើ​សុំកម្មវិធី​ខាងលើ​សម្រាប់​គណនី​តែមួយប៉ុណ្ណោះ។ គណនី​បន្ថែមនឹង​មិនត្រូវ​បានអនុវត្តឡើយ។
៤. ប្រសិនបើ​អតិថិជនធ្វើការ​ជួញដូរខុសប្រក្រតី ឬធ្វើការផ្គូរផ្គង​ប្រតិបត្តិការ​ជាមួយ​គណនីផ្សេង​គ្នា (រួមទាំងគណនី ហ្គោលវែល) នោះក្រុមហ៊ុន​មានសិទ្ធិបញ្ចប់ការ​ចូលរួម​របស់អតិថិជន។
៥. ក្រុមហ៊ុនរក្សា​សិទ្ធិ​ក្នុងការ​ផ្លាស់ប្តូរ​លក្ខខណ្ឌ​នៅពេលណា​មួយដោយគ្មាន​ការជូនដំណឹងជាមុន។ ក្នុង​ករណីមានវិវាទ ក្រុមហ៊ុន​រក្សាសិទ្ធិក្នុងការ​សម្រេចចុងក្រោយ។

សូម​ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំតាមរយៈ​ការិយាល័យ​ក្រុមហ៊ុន​ហ្គោលវែល​ផ្ទាល់​ឬ​តាមរយៈ​អនឡាញ​ដើម្បីពិគ្រោះ​យោបល់​ជាមួយ​យើង​ខ្ញុំ។

Scroll Up