អបអរសាទរ​យ៉ាង​កក់ក្តៅ​ចំពោះ​ជោគជ័យ​នៃ​ការប្រកួត​បាល់ទាត់​មិត្តភាព​អន្ដរជាតិ​កម្ពុជា – ម៉ាកាវ ឆ្នាំ ២០១៩Warm congratulations to Cambodia-Macau New Year's Cup 2019 of International Friendship Football games completed successfully

ព្រឹត្តិការណ៍ប្រកួត​បាល់ទាត់​មិត្តភាព​រយៈពេល​ពីរថ្ងៃបានបញ្ចប់ទៅ​ដោយជោគជ័យ។ ក្រុមហ៊ុនហ្គោលវែល ខាភិថល ផ្តល់ជូន​នូវព្រឹត្តិការណ៍​ដ៏អស្ចារ្យ​ដល់​ប្រជាជនកម្ពុជា-ចិន ដោយ​រួមបញ្ចូល​តែមួយ​នូវសិក្ខាសាលា អាហារ​ឈ្ងុញឆ្ងាញ់ តន្ត្រីពិរោះរងំ និង​ការប្រកួត​បាល់ទាត់​ដ៏អស្ចារ្យ។

ក្នុងនាមជាអ្នកឧបត្ថម្ភពិសេស ក្រុមហ៊ុនហ្គោលវែល​បានគោរពអញ្ជើញមន្ត្រី​ជំនាញមកពីគណៈកម្មការ​មូលបត្រ​កម្ពុជា ចូលរួម​ក្នុងកម្មវិធី​នេះ ដែលក្នុងនោះ​មានអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក​នៃគណៈកម្មការ​មូលបត្រ​កម្ពុជា និងឯកឧត្តម សុខ ដារ៉ា អគ្គនាយករង នៃគណៈកម្មការ​មូលបត្រ​កម្ពុជា​ផងដែរ។ ឯកឧត្តម​ទាំងពីរបាន​សំដែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុនហ្គោលវែល ដែល​បានដឹកនាំ​និងផ្សព្វផ្សាយ​ពីទីផ្សារ​ឧបករណ៍និស្សន្ទ​នៅកម្ពុជា។ ឯកឧត្តម​បានបន្ត​ទៀតថា គណៈកម្មការ​មូលបត្រ​កម្ពុជា​នឹងបន្តពង្រឹង​ការត្រួតពិនិត្យ និងគ្រប់គ្រង​ទីផ្សារ​ទាំងមូល ព្រម​ទាំងជំរុញប្រព័ន្ធច្បាប់ដែលមាន​ស្រាប់ឲ្យកាន់តែមាន​ភាពប្រសើរឡើង​មួយ​កម្រិត​ទៀត។ លើសពីនេះ ឯកឧត្តម​ក៏បានលើកទឹកចិត្ត​វិនិយោគិនឲ្យ​ជ្រើសរើសក្រុមហ៊ុនឈ្មួញ​ជើងសា​ដែលមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ដើម្បីការពារ​ទ្រព្យសម្បត្តិ​និង​សិទ្ធិរបស់ខ្លួន។ ទន្ទឹមនឹងនេះ​ដែរ លោក George Black និង​លោក Naoto Arase ដែល​ជាប្រធាន​ទីប្រឹក្សា​វិនិយោគ​របស់ក្រុមហ៊ុន​ហ្គោលវែល បាន​ធ្វើបទបង្ហាញ​ដ៏អស្ចារ្យ​មួយស្តីពី​ការជួញដូរ​ឧបករណ៍​និស្សន្ទ ក្រោម​ប្រធានបទ “ ផែនការបង្កើន​ប្រាក់ចំណូល​ទ្វេដង” ។ អ្នកទាំងពីរ​បានចែករំលែក​ចំណេះដឹង និងបទពិសោធន៍​ដល់សិក្ខាកាម​ទាំងអស់ដែល​បានចូលរួម ក្រោមបរិយាកាស​ប្រកបដោយ​ភាពរីករាយ។ ភ្ញៀវកិត្តិយសទាំងអស់​មានការ​ចាប់អារម្មណ៍ និងសាកសួរ​សំណួរ​យ៉ាង​សកម្ម ព្រមទាំងវិល​ត្រឡប់ទៅផ្ទះវិញ​ដោយ​ក្តី​រំភើប​រីករាយ និង​ផ្លែផ្កា​ដ៏​សំបូរ​បែប។

បន្ទាប់ពីសិក្ខាសាលា​បានបញ្ចប់ ការប្រគុំ​តន្រ្តីដ៏អស្ចារ្យ​បាន​ញ៉ាំងឲ្យ​ភ្ញៀវកិត្តិយស​ទាំងអស់​ពុះកញ្ច្រោល។ តារា​ល្បីៗ​ប្រចាំ​កម្ពុជា រួមមាន G-Devith, Nico, Sonya បាននាំភ្ញៀវ​ទាំងអស់​ចូល​ទៅ​ក្នុងពិភពតន្រ្តីមួយ​ដ៏អស្ចារ្យ​ជាមួយនឹង សំលេង​ដ៏ពិរោះរងំ និង​ការសម្តែង​ដ៏ទាក់ទាញ។ ដោយ​មាន​ការរួមបញ្ចូលគ្នា​ដ៏ល្អ​ឥតខ្ចោះ​នៃ​ចង្វាក់ឌីស្កូ និង​ទំនុក​ច្រៀង​មនោសញ្ចេតនា បានញ៉ាំង​ឲ្យកម្មវិធីនេះ​ពោរពេញ​ទៅដោយ​ភាពសប្បាយរីករាយ។ ទន្ទឹមនឹងនេះ យើងក៏មាន​ផងដែរ​នូវម្ហូប​អាហារឆ្ងាញ់ៗ​ពីបណ្តា​ប្រទេស​ជាច្រើន ដែលធ្វើឲ្យ​ភ្ញៀវ​ទទួលបានរសជាតិ​ឈ្ងុយឆ្ងាញ់​រួមពេលតែមួយ​ជាមួយ​សំលេង​តន្ត្រីដ៏ពិរោះ។ ក្នុងចំណោមនោះ ដោយសារ​រសជាតិ​ឈ្ងុយឆ្ងាញ់ និងពោរពេញ​ទៅដោយ​ភាពផ្អែមល្ហែម ដ៏​ដូចជា​គុណភាពខ្ពស់​ ស្រាបៀរ​អាឡឺម៉ង់​បានទទួល​ការចូលចិត្ត និងការសរសើរ​យ៉ាងខ្លាំង​ពីសំណាក់​ភ្ញៀវ​ទាំងអស់ ។

អ្វីដែលគួរឲ្យរំភើបបំផុត​នោះគឺ ការប្រកួត​បាល់ទាត់មិត្តភាព​អន្ដរជាតិកម្ពុជា – ម៉ាកាវ ប្រទេសចិន។ ការប្រកួត​ដែលជានិមិត្តរូប​នៃចំណងមិត្តភាព​រវាង​ប្រទេស​ទាំងពីរ បានចាប់ផ្តើម​ដោយទទួល​បានការចាប់អារម្មណ៍​បំផុត​ពី​មនុស្ស​គ្រប់គ្នា ហើយ​ការប្រកួតទាំងមូល​ក៏ធ្វើឲ្យ​យើងគ្រប់គ្នា​មានភាព​សប្បាយ​រីករាយ និងរំភើប​ផងដែរ។ ក្រោមសម្លេង​ភ្លេងជាតិ​នៃប្រទេស​ទាំងពីរ​បាន​បន្លឺឡើង បរិយាកាសនៃ​ការប្រកួត​ដ៏ស្វិតស្វាញ​មួយនេះ​ក៏បាន​ចាប់ផ្តើម​ផង​ដែរ។ ក្រុមអ្នកគាំទ្រ​បានធ្វើការ​លើកទឹកចិត្ត​ក្រុមកីឡាករ​ជាមួយ​នឹង​ការ​រាំគ្រប់​ប្រភេទ ហើយ​ក្រុមកីឡាករ​ក៏បាន​ប្រយុទ្ធយ៉ាងខ្លាំងក្លា​ដើម្បីបង្ហាញ​ពីភាពទាក់ទាញ​នៃកីឡា​បាល់ទាត់ដោយ​ថាមពល​របស់ពួកគេ​ផ្ទាល់។ ទស្សនិកជន​បាន​អបអរសាទរ​យ៉ាងរំភើប និងប្រើសំឡេង​ស្រែកយ៉ាងខ្លាំង​ដើម្បីបង្ហាញ​ពី​ភាពរំភើប​របស់ខ្លួន។ ទាំង​ការប្រកួត ទាំង​ការលើកទឹកចិត្ត​របស់ ទស្សនិកជន សុទ្ធតែ​បាន​បង្ហាញ​ពី​ការប្រកួតយ៉ាងអស់ពី​កម្លាំងកាយចិត្ត​របស់កីឡាករ និង​ការគោរព​ដ៏ល្អបំផុត​សម្រាប់​កីឡាបាល់ទាត់ ក៏ដូចជា​គូ​ប្រកួត​ប្រជែង និងច្បាប់នៃ​ការប្រកួត​ដែលមាន​ភាពយុត្តិធម៌បំផុត។

ការប្រកួតបាល់ទាត់មិត្តភាពនេះ​ត្រូវបានបញ្ចប់​ដោយ​ភាព​អាឡោះអាល័យ។ ឆ្នាំ ២០១៩ បានកត់ត្រា​នូវ​ចំណងមិត្តភាព​របស់យើង ហើយ​នៅឆ្នាំ ២០២០ ក្រុមហ៊ុន​ហ្គោលវែល នឹង​ធ្វើដំណើរ​ជាមួយលោកអ្នក​គ្រប់ពេលវេលា ដើម្បី​ទទួល​បាន​ភាពជោគជ័យ។ ក្នុងនាម​ជាក្រុមហ៊ុនឈ្មួញ​ជើងសា​ឧបករណ៍និស្សន្ទ​ដែលមាន​អាជ្ញាប័ណ្ណ និងគុណ​វុឌ្ឍិជា​ផ្លូវការ ក្រុមហ៊ុនហ្គោលវែល​ផ្តល់ជូន​លោកអ្នក​នូវសេវាកម្ម​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ជំនាញបំផុត ហើយក៏ប្តេជ្ញា​ផ្តល់ឱកាស​ជួបជុំដល់​អ្នក​គ្រប់គ្នា ដើម្បី​ទទួលបាន​នូវសេចក្តី​អំណរ​រីករាយ​នៃ​ពិធីបុណ្យ​Carnival។ ហ្គោលវែល ផ្តល់ជូន​លោកអ្នក​នូវភាព​ភ្ញាក់ផ្អើល​កាន់តែ​ច្រើន​បន្ថែមទៀត!

សូម​ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំតាមរយៈ​ការិយាល័យ​ក្រុមហ៊ុន​ហ្គោលវែល​ផ្ទាល់​ឬ​តាមរយៈ​អនឡាញ​ដើម្បីពិគ្រោះ​យោបល់​ជាមួយ​យើង​ខ្ញុំ។

Scroll Up